នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ ជនសង្ស័យដែលបានឆក់ខ្សែកពីនារីរងគ្រោះ នៅខណ្ឌចម្ការមន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, February 19, 2024

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ ជនសង្ស័យដែលបានឆក់ខ្សែកពីនារីរងគ្រោះ នៅខណ្ឌចម្ការមន

(ភ្នំពេញ) ៖ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់​ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ២០ នាទី ស្ថិតនៅចំណុចផ្ទះសំណាក់មាស៩៩​ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១.ឈ្មោះ​ ​តាំង​ វ៉ាន់ណាក់​ ហៅ​ និត​ ភេទប្រុស​ អាយុ ៣១ ឆ្នាំ​ ជនជាតិខ្មែរ ​(អ្នកឌុប) និងទី២.ឈ្មោះ​ សម្បត្តិ​ ច័ន្ទសីហា​ ហៅ​ ខួច​ ភេទប្រុស​ អាយុ ២៦ ឆ្នាំ​ ជនជាតិខ្មែរ​ (ដៃដល់) ។

ប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពី លោក​វរសេនីយ៍ទោ​ ប៊ុត​ ស៊ីម៉េង​ ជានាយការិយាល័យ​ បានធ្វើការស្រាវជ្រាវ និងបើក​ការ​ស៊ើបអង្កេត​កំណត់មុខ​សញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព ដោយសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាព នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០ ៖ ៥០ នាទី​ បានឆក់ខ្សែកពីនារីរងគ្រោះកំពុងដើរម្នាក់ឯងបានសម្រេច នៅចំណុច​ផ្លូវលេខ៤៣៦ កែងផ្លូវ​លេខ១០១​ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សម្ភារៈដកហូត ម៉ូតូម៉ាក​ហុងដាឌ្រីម ពណ៌ខ្មៅ​​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1KD-1512 (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ​ ការិយាល័យកំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages