ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាវាយសម្លាប់ជនជាតិទួរគី - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, February 27, 2024

ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាវាយសម្លាប់ជនជាតិទួរគី

(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីហិង្សា ដោយចេតនា (វាយសម្លាប់ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៦E០Z ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ០៦ នាក់ រួមមាន ៖ ទី១.ឈ្មោះ ប៉ាវ គន្ធមុន្នី ភេទស្រី ទី២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ទី៣.ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ទី៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ទី៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និងទី៦.ឈ្មោះ ប៉ាវ គន្ធសុធី ភេទប្រុស ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages