ក្តីវិនាសលៀសក្នុងបឹងទន្លេសាបនឹងផុតពូជដោយសារឈ្មួញដឹកជញ្ជូនឥតស្រាកស្រាន្ត - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, February 19, 2024

ក្តីវិនាសលៀសក្នុងបឹងទន្លេសាបនឹងផុតពូជដោយសារឈ្មួញដឹកជញ្ជូនឥតស្រាកស្រាន្ត

(ខេត្តពោធិ៍សាត់) ៖ បើយោងតាមការរាយការណ៍ពីប្រភពមួយចំនួនបានឱ្យដឹងថាមានការរុករកយកលៀសតាមស្បៃពីបាតទន្លេសាបជារៀងរាល់ថ្ងៃទាំងតូចទាំងធំនៅទីតាំងបឹងទន្លេសាបនៃចំនុចឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការលើកឡើងនៅសកម្មភាពខាងលើនេះគឺជាការបំផ្លាញមច្ឆា ពីសេសលៀសតូចៗនៅក្នុងបឹងទន្លេសាបដែលធ្វើឲ្យរលាយបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃដោយមិនមានការទប់ស្កាត់ណាមួយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងពេលនេះ។

បើយោងការលើកឡើងបន្ថែមទៅទៀតពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទាំងអស់នោះបានបញ្ជាក់ថាប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពនៅក្នុងការរុករកលាសដើម្បី យកទៅយកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងលក់ដូរបន្តិចបន្តួចបាននោះទេ គឺភាគច្រើនត្រូវបានឈ្មួញទន្ទ្រានយកផ្ដាច់មុខស្ទើរអស់ទៅហើយ។

តាមការលើកឡើងគឺក្រុមឈ្មួញដែលល្បីល្បាញ មានខ្មែររកសុីជាមួយវៀតណាមឬជនជាតិវៀតណាម ដែលពូកែបញ្ចេញរថយន្តដឹកជាច្រើនគ្រឿងក្នុងមួយថ្ងៃៗនាពេលរាត្រីចាប់ពីម៉ោងប្រមាណ៦ឡើងទៅដល់ម៉ោង១២យប់ជាការចល័តទៅលក់ក្នុងទីផ្សារនានាក្នុងស្រុក និងដឹកជញ្ជូនទៅប្រទេសវៀតណាមគឺមានឈ្មោះដូចជា យាយវណ្ណី តាម៉ុង និងមានអ្នកមិនស្គាល់ឈ្មោះមួយចំនួនទៀត។

កន្លងមកសកម្មភាពនៅក្នុងករណីនៃការទន្ទ្រានយកលៀសឥតឈប់ឈរបែបនេះ ត្រូវបានរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានកោះមន្ត្រីជំនាញនៅស្ថាបនពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការ ទប់ស្កាត់ទាំងការកំណត់ឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារនីមួយៗត្រូវទទួលបានការរុករកដើម្បីចិញ្ចឹមជីវិតឲ្យសមប្រកប និងឱ្យមានការដឹកជញ្ជូនលើរថយន្តតាមការកំណត់ទម្ងន់ ពីសេសក៏មានការផាកពិន័យផងដែរ។

តែទោះជារដ្ឋបាលខេត្តមានការអនុវត្តបែបនោះក៏មិនមែនពិតក៏ប៉ុន្តែក៏មានការឃុបឃិតជាប្រព័ន្ធណាមួយឬគេហៅបានទៀតថា(បើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៏មិនហ៊ានចូលដែរ) គឺជាការហ៊ានបើកដៃឲ្យក្រុមឈ្មួញដែលបំផ្លាញមច្ឆាជាតិពិសេសលៀសតូចៗដែលមានទំហំក្រោមសមមាត្រអប្បរមាក្រោមទំហំ២.៥សង់ទីម៉ែត្រនៃគោលការណ៍ច្បាប់ដែលត្រូវបានហាមឃាត់នៅក្នុងបឹងទន្លេសាប ពីសេសការពារមិនឱ្យវិនាស និងរលាយផុតពូជនាថ្ងៃពេលខាងមុខ។

ប្រជាពលរដ្ឋសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធមានដូចជាក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឌិត ទីណា សូមត្រួតពិនិត្យមើលការអនុវត្តថ្នាក់ក្រោមជាតិរបស់មន្ត្រីរបស់ខ្លួនដើម្បីជាការចូលរួមចំណែកជាមួយថ្នាក់ដឹកនាំជាតិកំពូលៗក្នុងការរក្សាបាននូវតម្លៃសម្រាប់សង្គមជាតិដោយមានចូលរួមពីប្រជាពលរដ្ឋទូទៅសម្រាប់ការរក្សានូវមច្ឆាតូចៗ ពីសេសលៀសតូចៗក្នុងបឹងទន្លេសាប។

ប្រជាពលរដ្ឋនៅតែជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណបះអភិបាលខេត្តពោធិសាត់ ហើយជាការស្នើសុំមួយទៀតគឺសូមឲ្យថ្នាក់ដឹកនាំលើកបាដាធំៗដូចជាការដាក់លេខទូរសព្ទដើម្បីងាយទំនាក់ទំនងដល់មន្ត្រីជាការផ្ដល់ដំណឹងជាក់ស្ដែងដោយមិនចាំបាច់រង់ចាំតែសម្រាប់អ្នកសារព័ត៌មានផ្សព្វផ្សាយជាដំណឹងជូននោះទេជាការរក្សានៅមច្ឆាណាដែលគួរត្រូវយក និងមច្ឆាណាដែលមិនត្រូវយកពិសេសលៀសតូចៗនេះនៅបឹងទន្លេសាបក្នុងតំបន់ឃុំកំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages