លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pengiran Kasmirhan Pengiran Tahir (ប៉ាន់ជីរ៉ាន់ កាស្មៀហាន ប៉ាន់ជីរ៉ាន់ តាហ៊ី) ឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម (Brunei Darussalam) ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី អនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ ដែលបានចុះកាលពីឆ្នាំ២០២១។
ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអបអរសាទរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកជំទាវ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអបអរសាទរសួស្តីឆ្នាំថ្មី ២០២៤។
ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណ និងសូមស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម ជាពិសេសក្នុងជំនួបនាថ្ងៃនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងប្រ៊ុយណេ។ តាមពិតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ នៃប្រទេសប្រ៊ុយណេ បានចុះអនុស្សរណៈយោគយល់គ្នា តាមប្រព័ន្ធពីចម្ងាយ កាលពីឆ្នាំ២០២១ នាអំឡុងពេលនោះ យើងកំពុងរងផលប៉ះពាល់ដោយសារវិបតិ្តកូវីដ-១៩។ ហើយកិច្ចពិភាក្សានាថ្ងៃនេះ ក៏ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការ បន្ទាប់ពីបានចុះMOU ឆ្នាំ២០២១នាពេលកន្លងមក និងអនុវត្តការងារបន្តដែលភាគីបានចុះMOU រួចមកហើយ។
សូមបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងប្រ៊ុយណេដារូស្សាឡាម ផ្តោតសំខាន់ជាច្រើនផ្នែក លើវិស័យសិល្បៈវប្បធម៌ រួមមាន៖ ពិព័រណ៍ ឧស្សាហកម្មច្នៃប្រឌិត ការអប់រំសិល្បៈ អភិរក្ស និងការជួសជុលសម្បតិ្តបេតិកភណ្ឌជាដើម ៕
Thursday, January 4, 2024
ទំព័រដើម
ព័ត៌មានជាតិ
កម្ពុជា-ប្រ៊ុយណេប្តេជ្ញារួមគ្នា ពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព
កម្ពុជា-ប្រ៊ុយណេប្តេជ្ញារួមគ្នា ពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment