ថៃរឹបអូស​បាន​ម៉ូតូ​ ២៣​គ្រឿង ​ត្រៀម​បញ្ជូន​ឆ្លង​ដែន​នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះកែវ ដែលឈ្មួញប្រុងនាំឆ្លងដែនចូលមកកម្ពុជា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, January 1, 2024

ថៃរឹបអូស​បាន​ម៉ូតូ​ ២៣​គ្រឿង ​ត្រៀម​បញ្ជូន​ឆ្លង​ដែន​នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះកែវ ដែលឈ្មួញប្រុងនាំឆ្លងដែនចូលមកកម្ពុជា

ក្នុងពេលចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន កម្លាំងយោធាព្រំដែនថៃ បានប្រទះឃើញម៉ូតូស៊េរីថ្មី ចំនួន ២៣ គ្រឿង នៅចំណុចចំការដូងក្បែរព្រំដែនកម្ពុជា ដែលម៉ូតូទាំងនេះគឺឈ្មួញត្រៀមសម្រាប់នាំឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ នាថ្ងៃឆ្លងឆ្នាំសកល ។

បើតាមរបាយការណ៍ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៨ យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងយោធាថៃបានប្រទះឃើញម៉ូតូ ចំនួន ០៩ គ្រឿង ដែលជនមិនស្គាល់មុខយកមកលាក់ទុកនៅក្នុងចម្ការដូង ដោយគ្របតង់ពណ៌ខៀវ និងគ្របមែកឈើពីលើ នៅចំណុចភូមិថាព្រិច ឃុំថាព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។ ក្រោយប្រទះឃើញម៉ូតូ ០៩ គ្រឿងនោះ កម្លាំងបានព្យាយាមបន្តរុករកក្បែរបរិវេណនោះក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿងបន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខបានប្រើប្រាស់ធាងដូងគ្របយ៉ាងជិត សរុបចំនួន ២៣ គ្រឿង ។

ម៉ូតូ ២៣ គ្រឿងនោះ គឺមានម៉ាក Honda Scoopy ចំនួន ១៦ គ្រឿង, ម៉ូតូ Yamaha GRAND FILANO ០៣ គ្រឿង, ម៉ូតូ YAMAHA YZF-R15 ចំនួន ០១ គ្រឿង, ម៉ូតូ Honda PCX ចំនួន ០២ គ្រឿង និងម៉ូតូ Honda ADV ចំនួន ០១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់ ។

បច្ចុប្បន្នសមត្ថកិច្ចថៃ បានបញ្ជូនម៉ូតូទាំងនេះទៅឱ្យអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages