ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញរូបបដិមា ២អង្គ ដែលកសាងឡើងក្នុងសតវត្សរ៍ទី៧ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, January 4, 2024

ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញរូបបដិមា ២អង្គ ដែលកសាងឡើងក្នុងសតវត្សរ៍ទី៧

(តាកែវ) ៖ រូបសំណាកព្រះបដិមាចំនួន 0២ អង្គ ដោយមួយអង្គឈ និងមួយអង្គទៀតអង្គុយពែនភ្នែន ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ និងបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីយកទៅរក្សាទុកជាសម្បត្តិជាតិ ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឱ្យដឹងថា បន្ទាប់ពីទទួលបានដឹងករណីប្រះឃើញរូបបដិមាកនេះ លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងមន្ទីរវប្បធម៌ ដើម្បីមកពិនិត្យ និងបានយករូបសំណាកពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញឈ្មោះ ហ៊ុយ ហឿន រស់នៅភូមិឃុំខាងលើចំនួន ០២ ព្រះអង្គ មួយអង្គទ្រង់ឈរ កម្ពស់ប្រមាណ ០១ ម៉ែត្រកន្លះ និង ០១ អង្គទៀត អង្គុយពែនភ្នែនមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ យកទៅរក្សាទុក្ខជាបេតិកភណ្ឌវប្បធម៌ជាតិ ។

លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានឱ្យដឹងថា ករណីនេះមន្ទីរបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីក្រសួង ចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងរូបសំណាក ដែលប្រជាពលរដ្ឋបានរកឃើញ ដែលព្រះពុទ្ធរូបទាំង ០២ នេះ កសាងតាំងពីសតវត្សរ៍ទី៧ មកម្ល៉េះ ។ រូបសំណាកទាំង ០២ អង្គនេះ ត្រូវបានសារមន្ទីរនៅរាជធានីភ្នំពេញ សុំយកទៅជួសជុល និងថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages