ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិតផ្ជង់យកកាបូប) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, January 3, 2024

ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិតផ្ជង់យកកាបូប) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៤ នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិតផ្ជង់យកកាបូបបណ្តាលឱ្យរបួស) នៅចំណុចតារាងបាល់ផ្លូវបេតុង ភូមិស្វាយប៉ាក ក្រុម៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រព្រឹត្តល្មើសនៅសួនច្បារកាំកូរស៊ីធី​ សង្កាត់​ទួល​សង្កែ​ទី២​ ខណ្ឌ​ឫស្សីកែវ​ ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់រូមមាន៖

១. ឈ្មោះ ឡុង ឡេងទ្រី ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

២. ឈ្មោះ វី ខេវិន ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

សម្ភារៈបាត់បង់រួមមាន៖ កាបូបស្តាយ ចំនួន ០១, ចិញ្ចៀនមាសទម្ងន់ ០៥ ជី ចំនួន ០១, ប្រាក់ដុល្លារ ចំនួន ០៧ ដុល្លារ, ប្រាក់​រៀល ចំនួន ០៧ ម៉ឺនរៀល ។

វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ​៖ អាវយឺតដៃខ្លី ពណ៌ទឹកប៊ិក, ទ្រនាប់ជើងផ្ទាត់មួយចំហៀងរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕




No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages