(ស្វាយរៀង) ៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមចោរឆក់ទូរសព្ទដៃ និងក្រុមចោរលួចកាច់សោម៉ូតូយ៉ាងសកម្ម នៅក្រុងបាវិត ដោយឃាត់ខ្លួនបាន ០៩ នាក់ រួមទាំងវត្ថុតាងមួយចំនួន ។
បើយោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថា កាលពីថ្ងៃទី២១ និង២២ ខែមករា ឆ្នាំ២០២៤ នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់បាវិត បានបង្ក្រាបករណីមុខសញ្ញាចោរឆក់ និងមុខសញ្ញាចោរកាច់សោម៉ូតូយ៉ាងសកម្ម នៅក្រុងបាវិត ចំនួន ០៩ នាក់ រួមទាំងវត្ថុតាងមួយចំនួន ។
ប្រភពបន្តថា ជនសង្ស័យទាំង ០២ ក្រុមនេះ តែងតែធ្វើសកម្មភាពឆក់ និងលួចកាច់សោម៉ូតូយ៉ាងសកម្ម ដែលសមត្ថកិច្ចតាមប្រមាញ់រហូតស្គាល់មុខសញ្ញា ចុះបង្ក្រាបតែម្តង ។
ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យ ០១ ក្រុម មានគ្នា ០៤ នាក់ គឺធ្វើសកម្មភាពឆក់ទូរសព្ទដៃ និងឆក់កាបូបលុយភ្ញៀវយ៉ាងសកម្ម នៅក្រុងបាវិត ហើយត្រូវសមត្ថកិច្ចតាមប្រម៉ាញ់ស្រាវជ្រាវរហូតបង្ក្រាប និងឃាត់ខ្លួនបាន រួមទាំងវត្ថុតាងមួយចំនួន ។
រីឯក្រុមជនសង្ស័យ ០១ ក្រុមទៀត ធ្វើសកម្មភាពលួចកាច់សោម៉ូតូប្រជាពលរដ្ឋបានសម្រេចជាច្រើនលើក ក៏សមត្ថកិច្ចតាមប្រមាញ់ស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបាន ០៥ នាក់ រួមទាំងវត្ថុតាងសម្ភារៈ កាច់សោ-កម៉ូតូមួយចំនួនផងដែរ ។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ទាំង ០៩ នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ។
បើតាមមន្ត្រីនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់រួចហើយ ៕
Sunday, January 28, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរឆក់ និងកាច់សោម៉ូតូយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យបាន ៩នាក់ នៅក្រុងបាវិត
សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរឆក់ និងកាច់សោម៉ូតូយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យបាន ៩នាក់ នៅក្រុងបាវិត
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment