ទិញបាយស្រូប ១ប្រអប់ ៤.០០០រៀល ច្រឡំបាញ់លុយ ៤.០០០ដុល្លារ ទារអ្នកលក់វិញ អ្នកលក់អត់ព្រមឱ្យ ចុងក្រោយគុក - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, December 13, 2023

ទិញបាយស្រូប ១ប្រអប់ ៤.០០០រៀល ច្រឡំបាញ់លុយ ៤.០០០ដុល្លារ ទារអ្នកលក់វិញ អ្នកលក់អត់ព្រមឱ្យ ចុងក្រោយគុក

(សៀម​រា​ប) ៖ បុរសជាអ្នកលក់ដូរម្នាក់ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​មាន​នារីជានិស្សិតម្នាក់ប្តឹងថា ​ទិញ​បាយ​សាច់​ជ្រូក​ខ្ចប់​ ០១ ប្រអប់​ តម្លៃ ៤.០០០ រៀល ​ហើយ​នាង​​ច្រឡំ​​បាញ់លុយ ចំនួន ៤.០០០ ​ដុល្លារ​ ចូល​គណនី​របស់​ជនសង្ស័យ​ ​នៅពេលដឹងថាបាញ់លុយច្រឡំ នាង​ក៏បាន​មកសុំ​ប្រាក់នោះ​​ពី​ជនសង្ស័យ​វិញ តែ​ជនសង្ស័យ​មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យវិញ រួច​​នាង​ក៏​ដាក់​ពាក្យ​បណ្តឹងមក​កាន់​នគរបាល​ក្រុង​សៀមរាប ដើម្បី​ជួយ​យក​លុយ​នោះ​មកឱ្យ​​នាងវិញ ។​

ហេតុការណ៍វេរលុយច្រឡំខាងលើនេះ​ បាន​កើតហេតុ​​កាលពីវេលាម៉ោង ០៩ ៖ ១៨ នាទីព្រឹក ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ហាង​លក់​បាយមួយកន្លែង ស្ថិត​ក្នុង​ក្រុម​ទី​១ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​ខេត្តសៀមរាប ។

​លោក​វរសេនីយ៍​ឯក នួន ស័ក្តិ​ចំរើន​រិ​ទ្ធិ ស្នងការ​រង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣​ ថា ជន​រង​គ្រោះ​ឈ្មោះ ចែត ខ្លូត ភេទ​ស្រី អាយុ​ ២១ ​ឆ្នាំ មុខរបរ​និស្សិត រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​។ ចំណែក​ជនសង្ស័យឈ្មោះ សំ យោធិន​ ភេទ​ប្រុស អាយុ​ ៤៨​ ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ។

​លោកស្នងការ​រង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​​ឱ្យ​ដឹង​​​បន្ត​​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ​បានប្តឹង​ថា មុន​ពេល​កើតហេតុ​ ​កាលពី​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ០៩​ ៖ ១៨​ នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​ហាង​លក់​បាយ ក្នុង​ក្រុម​ទី​១ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ខេត្តសៀមរាប ជន​រង​គ្រោះ​បាន​ទិញ​បាយ​សាច់​ជ្រូក​ខ្ចប់​ ០១ ​ប្រអប់ ​ក្នុង​តម្លៃ ៤.០០០ រៀល ​។

​ជនរងគ្រោះ បានបន្ត​ថា ដោយសារ​ខ្លួន​ពុំ​មាន​លុយជាប់ខ្លួន ក៏​សុំ QR Code របស់​ជនសង្ស័យ ដើម្បី​ផ្ទេរលុយ​ ​ចំនួន​ ៤.០០០​ រៀល ឱ្យ​ថ្លៃ​បាយ ប៉ុន្តែ​ពេល​នោះ​ខ្លួន​ច្រឡំ​ស្គេ​នខា​ង​លុយ​ដុល្លារ ហើយ​បាន​ផ្ទេរលុយ​ ចំនួន ​៤.០០០ ដុល្លារ​ ចូល​គណនី​របស់​ជនសង្ស័យ​ទៅ​វិញ ​។ លុះ​នៅ​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​២០២៣ រូបនាង​ដឹង​ថា ​នាង​បាន​ផ្ទេរលុយ​​ច្រឡំ ហើយក៏​​បាន​សុំ​លុយនោះពី​ជនសង្ស័យ​វិញ តែ​ជនសង្ស័យ​មិន​ព្រម​ប្រគល់​លុយ​នោះឱ្យ​នាងវិញនោះទេ​ រួច​ខ្លួនក៏បាន​ដាក់​ពាក្យបណ្តឹង មក​កាន់​នគរបាល​ក្រុង​សៀមរាប ដើម្បី​ជួយ​យក​លុយ​នោះ​ឱ្យ​ខ្លួន​វិញ ។

ក្រោយ​សមត្ថកិច្ច​ហៅ​មក​សួរនាំ ក៏​សុំ​គោល​ការណ៍​ពី​ថ្នាក់លើ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ​ធ្វើ​ការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​បាន​ រួមមាន ៖ ​ប្រាក់​​ដុល្លារ ចំនួន ៥៤៥​ ដុល្លារ, ​ប្រាក់​ថៃ​ ចំនួន ២៤០ បាត, ប្រាក់រៀល ចំនួន ៨.២០០ ​រៀល, ​ទូរសព្ទ​ដៃ​ ចំនួន ០២ ​គ្រឿង ​និងម៉ូតូ​ ចំនួន ០១​ គ្រឿង ។ ​សមត្ថកិច្ច​​បាន​ធ្វើតេស្ត​ជនសង្ស័យ ដើម្បីស្វែងរក​សារធាតុ​ញៀន ជា​​លទ្ធផល​គឺអវិជ្ជមាន ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ និង​បញ្ជូន​បន្ត​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages