បុរសម្នាក់រងរបួសធ្ងន់ ខណៈចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សល់ពីសង្គ្រាម - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, December 9, 2023

បុរសម្នាក់រងរបួសធ្ងន់ ខណៈចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សល់ពីសង្គ្រាម

(បាត់ដំបង) ​៖ ត្រាក់ទ័រ​ ០១ ​គ្រឿង ចុះ​ភ្ជួរដីចម្ការ​ដែល​ធ្លាប់​អាស្រ័យ​ផល​រាល់​ឆ្នាំ បាន​កិន​ចំ​លើ​គ្រាប់​មីនតោន ដែល​ជា​កាក​សំណល់​សង្គ្រាម បណ្ដាល​ឱ្យ​ផ្ទុះ​លាន់​កក្រើក កាលពី​វេលា​ម៉ោង​ ០៩​ ៖ ២០​ នាទី​ព្រឹក ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ២០២៣ នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កញ្ចាំង ឃុំ​សុង ស្រុក​សំឡូត បណ្ដាល​ឱ្យ​អ្នកបើកបរ​រង​របួសធ្ងន់ ខណៈ​ត្រាក់ទ័រ​ខូចខាត​ទាំងស្រុង​ផ្នែក​ខាង​មុខ ​។

យោង​តាមប្រភពពត៌មាន បាន​ឱ្យដឹង​ថា អ្នកបើកបរ​ត្រាក់ទ័រ​ឈ្មោះ ភម ភេ​ន ភេទប្រុស ​អាយុ​ ២៨ ​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត របួសធ្ងន់​នៅ​លើ​ផ្ទៃមុខ រីឯ​ត្រាក់​ដាច់​កង់​មុខ​ម្ខាង ខណៈ​ម៉ាស៊ីនត្រូវខូច​ខាត​ស្ទើរ​ទាំងស្រុង​តែ​ម្ដង​ ។

បើតាមប្រភពដដែល បានបញ្ជាក់ថា ដីចម្ការនោះ ត្រូវបានម្ចាស់ភ្ជួរដាំពោត ដាំដំឡូងស្ទើររាលឆ្នាំ តែឆ្នាំនេះ ពេលបើកត្រាក់ទ័រចុះភ្ជួរជាថ្មី ក៏ស្រាប់តែកិនចំគ្រាប់មីនតោនផ្ទុះលាន់កក្រើកដីទាំងព្រឹកតែម្ដង ។ អាជ្ញាធរដែនដីបានប្រាប់ថា កន្លែងដែលត្រាក់ទ័រកិនមីនតោនផ្ទុះនោះ ជាទីតាំងសមរភូមិអំឡុងសម័យសង្គ្រាម ហើយម្ចាស់ចម្ការតែងប្រើប្រាស់ត្រាក់ទ័រភ្ជួរដាំដំណាំ រាល់ឆ្នាំ តែពុំដែលមានគ្រោះថ្នាក់ លុះចុះភ្ជួរលើកនេះជួបគ្រោះថ្នាក់តែម្ដង ។

មន្ត្រីដដែល បានបញ្ជាក់ថា បើតាមការពិនិត្យគ្រាប់មីនប្រឆាំងរថក្រោះ (មីនតោន) នេះគឺជាកាកសំណល់នៃសង្គ្រាម ត្រូវគេកប់ដីក្នុងចន្លោះទសវត្សឆ្នាំ១៩៨០ និងទសវត្សឆ្នាំ១៩៩០ ។ ការផ្ទុះនេះទំនងត្រាក់ទ័របើកទៅស្លុះដី ដោយសារភ្លៀវធ្លាកខ្លាំង ។ បើតាមមើលត្រាក់ទ័របើកកិនកង់ខាងមុខ ផ្នែកខាងស្ដាំ ព្រោះដាច់កង់មុខមួយចំហៀង តែសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសធ្ងន់ មិនគ្រោះថ្នាក់ដល់ជីវិត ។

យ៉ាងណាក្ដី ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។ បើតាមអាជ្ញាធរ បានបញ្ជាក់ថា ពេលនេះគេបានរាយការណ៍ប្រាប់មន្ត្រីអង្គភាពកម្ចាត់មីន ដើម្បីចុះរករកគ្រាប់មីននៅតំបន់នោះហើយ ក្រែងនៅមានសេសសល់គ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះដទៃទៀត ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages