រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីនគរបាលណាដែលតេស្ដឃើញសារធាតុញៀន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, December 18, 2023

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីនគរបាលណាដែលតេស្ដឃើញសារធាតុញៀន

(បន្ទាយមានជ័យ) ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសសារជាថ្មីថា បើមានមន្ដ្រីនគរបាលជាតិរូបណា តេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឱ្យស្ថិតនៅក្នុងក្របខ័ណ្ឌនគរបាលបានទៀតទេ គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្តង ។

លោក ស សុខា បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ លោក ស សុខា បានលើកឡើងយ៉ាងដូច្នេះថា៖ “សារនេះគឺចង់បង្ហាញដល់យុវជនជំនាន់ក្រោយ ដែលបានបញ្ជាក់ថា ដល់ពេលដែលត្រូវបោសសម្អាតផ្ទះរបស់យើងហើយ ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិលមិនទាន់មានការណែនាំជារួមទេ ។ ជាចុងក្រោយ សូមផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវដើរចេញឱ្យឆ្ងាយ ហើយបើកំពុងតែមានសារធាតុញៀនក្នុងខ្លួន សូមធ្វើការស្វ័យសិក្សារបស់ខ្លួនឯង ផ្តាច់ឱ្យបានលឿនបំផុត ពីព្រោះប្រវត្តិសាស្ត្រអ្នករកស៊ីគ្រឿងញៀនមិនទាន់មានអ្នកណាម្នាក់មានកប់ពពកឡើយ ហើយអាចរស់នៅសុខអស់មួយជីវិតទេ” ។

សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះសង្កេតឃើញមានការចាប់ខ្លួនមន្ត្រីនគរបាលក៏ដូចជាការបណ្តេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើនករណី ដែលសបញ្ជាក់ឱ្យឃើញពីកំណែរទម្រង់របស់រាជរដ្ឋាភិបាលទី៧ ដែលថ្មីៗនេះអធិការរងក្រុងកំពតម្នាក់ទៀត ត្រូវបានបណ្តេញចេញពីក្របខណ្ឌក្រោយរកឃើញថា ពាក់ព័ន្ធករណីគ្រឿងញៀន ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages