ជនសង្ស័យចំនួន ២នាក់ ដែលតែងធ្វើសកម្មភាព ដើរកាច់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, December 8, 2023

ជនសង្ស័យចំនួន ២នាក់ ដែលតែងធ្វើសកម្មភាព ដើរកាច់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ) ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានជិះប្រដេញតាមជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពដើរកាច់កញ្ចក់រថយន្តស៊េរីទំនើប របស់ប្រជាពលរដ្ឋ បន្ទាប់ពីជនសង្ស័យទាំង ០២ នាក់នោះ បានកាច់កញ្ចក់រថយន្តម៉ាក Ford Raptor ដែលម្ចាស់ចតនៅលើដងផ្លូវ៥៦២ ក្នុងខណ្ឌទួលគោក ។

ហេតុការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ៖ ៣០ នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចលើផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ជាក់ពីសាក្សី ដែលបានឃើញហេតុការណ៍ខាងលើ បានបង្ហើបឱ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគេ បានឃើញរថយន្តស៊េរីទំនើបម៉ាក Ford Rator ពណ៌ស ០១ គ្រឿង ខណៈដែលម្ចាស់បានយកមកចតចោលនៅលើផ្លូវ២៦៥ រួចក៏បានចេញទៅហូបអីនៅក្បែរនោះមួយសន្ទុះ ក្រោយមកស្រាប់តែលេចមុខជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូម៉ាកហុងដាស្គុបពី ០១ គ្រឿង មិនចាំផ្លាកលេខ ជិះមកក្បែរថយន្តពីរទៅបីជុំ ដោយឃើញស្ងាត់ និងឱកាសល្អក៏បានជិះម៉ូតូចូលមកអែបកៀននឹងរថយន្ត ហើយម្នាក់ជាជនដៃដល់ចូលទៅឆ្កឹះកាច់យកកញ្ចក់ និងម្នាក់ទៀតឈរចាំមើលផ្លូវ ។ ប៉ុន្តែខណៈពេលនោះដែរជនសង្ស័យទាំង ០២ នាក់នោះ ក៏បានកាច់កញ្ចក់បានសម្រេចមួយចំហៀងខាងស្តាំបានសម្រេច ក្រោយមកដោយសាក្សីនោះ ឃើញទាន់ក៏ស្រែកចោរៗ ធ្វើឱ្យជនសង្ស័យទាំង ០២ នាក់ ភ័យក៏ជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែក្រុមសាក្សីនោះក៏ជិះម៉ូតូប្រដេញតាមពីក្រោយរហូតមកដល់ផ្លូវ២៧៣ ទើបឃាត់ជនសង្ស័យទាំង ០២ នាក់នោះបាន រួចក៏ឃើញវត្តមានខាងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះមកធ្វើការជួយអន្តរាគមន៍ភ្លាមៗ រួចយកសង្ស័យទាំង ០២ នាក់នោះ ដឹកទៅកន្លែងកើតហេតុវិញដើម្បីពិនិត្យបន្ថែម ។

ក្រោយមកក៏បានឱ្យម្ចាស់រថយន្តទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ចំណែកឯជនសង្ស័យទាំង ០២ នាក់ រួមនិងម៉ូតូម៉ាកស្គុបពី ០១ គ្រឿង ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំដោយបន្តតាមនីតិវិធី ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages