(សៀមរាប) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍រំឭកគុណអង្គរលើកទី៣ ដើម្បីរំឭកនឹកគុណដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបអរសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខាងមុខប្រាសាទអង្គរវត្ដ។
នៅក្នុងពិធីដ៏មហានក្ខឬក្សនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវជាភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ព្រមជាមួយអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា ការរៀបចំពិធីរំឭកគុណនេះ គឺជាការបង្ហាញនូវអរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រដ៏សែនយូរលង់ របស់ជាតិសាសនាដែលមានវ័យចំណាស់មួយនេះ ប្រកបដោយមោទនភាពជាតិខ្មែរ ។ មួយវិញទៀត ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ឱ្យបានឃើញនូវស្នាដៃដ៍អស្ចារ្យ ប្រកបដោយទេព កោសលខ្ពស់របស់បុព្វបុរសខ្មែរយើង ។
លោកជំទាវបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រួមនឹងការបន្ដស្មារតីដ៏ត្រឹមត្រូវនេះ របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ធ្វើឱ្យវិស័យវប្បធម៌ត្រូវបានលើកតម្កើង ប្រកបដោយភាពប្រទាក់ក្រឡា ជាមួយវិស័យទេសចរណ៍ ដោយមានការគាំទ្រគ្នាទៅវិញទៅមក។
ជាក់ស្ដែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលការគាំទ្រ និងកោតសរសើរពីសំណាក់សាធារណៈជន និងភ្ញៀវទេសចរ ស័ក្តិសមជាសម្បត្ដិបេតិកភណ្ឌរបស់មនុស្សជាតិ ដែលយើងត្រូវរួបរួមគ្នារក្សាការពារ និងថែរក្សា ឱ្យបានគង់វង្សជានិច្ចនិរន្ដរ៍ ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យរំឭកគុណអង្គរនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញនៃគោលនយោបាយឈ្នះឈ្នះប្រកបដោយកិត្ដិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការចាប់ផ្តើមអនុវត្តនូវនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងចាត់ទុកកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាតំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ជាអាទិភាពចម្បង៕
Friday, December 8, 2023
ទំព័រដើម
ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្ដិការណ៍ ពិធីបុណ្យរំឭកគុណអង្គរ នៅខេត្ដសៀមរាប
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្ដិការណ៍ ពិធីបុណ្យរំឭកគុណអង្គរ នៅខេត្ដសៀមរាប
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment