រថយន្តសាំងយ៉ុងមួយគ្រឿង​ ក្រឡាប់ចេញសុទ្ធតែ​ពពែរស់ច្រកការុង​ សង្ស័យលួចនាំចូលពីថៃខុសច្បាប់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, December 7, 2023

រថយន្តសាំងយ៉ុងមួយគ្រឿង​ ក្រឡាប់ចេញសុទ្ធតែ​ពពែរស់ច្រកការុង​ សង្ស័យលួចនាំចូលពីថៃខុសច្បាប់

ពពែរស់រាប់សិបក្បាល ត្រូវបានខ្ទាតចេញពីក្នុងរថយន្តសាំយ៉ុង ០១ គ្រឿង បន្ទាប់ពីក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសុរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ សត្វពពែទាំងអស់ខាងលើ សង្ស័យលួចនាំចូលពីប្រទេសថៃយកទៅចែកចាយតាមខេត្តនានា ។

ប្រភពពីប្រជាពលរដ្ឋប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តសាំយ៉ុង ០១ គ្រឿង បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ មិនដឹងមូលហេតុអ្វីក៏រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើងចេញមកសុទ្ធតែពពែច្រកការ៉ុង ឃើញតែក្បាលពពែយ៉ាងច្រើន ។

ដោយឡែក បើតាមអ្នកបើកបររថយន្តខាងលើ បានឱ្យដឹងថា មូលហេតុដែលក្រឡាប់រថយន្ត គឺរថយន្តបែកកង់មុខខាងស្តាំ បណ្តាលឱ្យទាញចង្កូតធ្លាក់ផ្លូវក្រឡាប់ តែគ្មានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ក្រៅតែខូចខាតរថយន្តហើយនឹងងាប់ពពែជាច្រើនក្បាល ។

ក្រៅពីមូលហេតុ នៃការក្រឡាប់ខាងលើ តៃកុងរថយន្តមិនបានប្រាប់ថា សត្វពពែដែលរថយន្តបានដឹក ថា នាំចូលពីណា ឬប្រភពមកពីណាមានច្បាប់ ឬអត់នោះទេ ប៉ុន្តែបើតាមប្រភពខ្លះបាននិយាយថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះ អាចនឹងដឹកចេញពីច្រកព្រំដែនកម្ពុជា-ថៃ ដោយខុសច្បាប់ ចូលមកចែកចាយក្នុងខេត្តបន្ទាយមានជ័យ ព្រោះ​បើដឹក​ពីកសិដ្ឋានគួរតែមានការបញ្ជាក់ច្បាស់ពីទីតាំងកសិដ្ឋាននោះ ស្ថិតនៅកន្លែងណាមួយរបស់ខេត្ត ប៉ុន្តែតៃកុងរថយន្តបែរជាមិនអាចបញ្ជាក់ឈ្មោះកសិដ្ឋានរបស់ខ្លួនឡើយ ។

ទោះបីជាយ៉ាងណាក៏ដោយ ករណីនេះមិនឃើញមានសមត្ថកិច្ចចុះមកពិនិត្យឡើយ ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages