រដ្ឋមន្ត្រីបរិស្ថាន ថ្លែងការណ៍នៅសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ នៅទីក្រុងឌូបៃ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, December 10, 2023

រដ្ឋមន្ត្រីបរិស្ថាន ថ្លែងការណ៍នៅសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ នៅទីក្រុងឌូបៃ

(អារ៉ាប់រួម) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមរដ្ឋាភិបាលកម្ពុជា នៅឯសន្និសីទ លើកទី២៨ (COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។

នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោកចំនួន ១៩៧ប្រទេស លោករដ្ឋមន្រ្តីបានជំរុញដល់សមាជិកនៃអង្គសន្និសីទ COP28 ឱ្យបង្កើនបន្ថែមនូវកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដី។

លោកបានសង្កត់ធ្ងន់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ចូលរួមជាមួយបណ្តាប្រទេសហត្ថលេខីនៃ UNFCCC រួមមាន ៖

១- ក្នុងការរក្សាកំណើនសីតុណ្ហភាពត្រឹម ១.៥អង្សាសែលស៊ុស កម្ពុជាបានប្ដេជ្ញាចិត្តតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

២- ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ(renewable energy) ឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាមានថាមពលស្អាតរហូតដល់ ៦២% រួចហើយ។

៣- បង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ក្នុងនោះក្រសួងបរិស្ថានបានរួមចំណែកដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងការពារព្រៃឈើឱ្យបានហ្មត់ចត់

៤- ជំរុញ និងអំពាវនាវ ដល់សហគមន៍អន្តរជាតិ នាំគ្នាកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ ពាន់លានដុល្លារក្នុង១ឆ្នាំ។

៥- ជំរុញ និងបង្កើនថវិកាសម្រាប់ មូលនិធិអាកាសធាតុផ្សេងទៀត ដូចជា មូលនិធិបន្សាំ(adaptation fund) មូលនិធិនៃការ បាត់បង់ និងខូចខាត(Loss and damage Fund ) ព្រមទាំងមូលនិធិសម្រាប់ប្រព័ន្ធស្បៀងជាដើម ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ។

សូមបញ្ជាក់ថា នៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៣ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ លោករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគីជាមួយ អង្គការCI (High-Level Bilateral Meeting MoE/CI), កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋាន UN Forum on Forest (UNFF) និងកិច្ចប្រជុំកម្រិតខ្ពស់បណ្តាប្រទេសជាដៃគូ JCM លើកទី៩ (9th JCM Partners Countries’ high-level meeting)៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages