(កំពង់ឆ្នាំង) ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ៨០ គីឡូក្រាម ចូលក្នុងបឹងវិញ ក្រោយការរុះរើ ដុតកម្ទេចចោលនូវឧបករណ៍នេសាទស្បៃមុង លបលូ ស្បៃមុង ៣០០ ម៉ែត្រ និងបានរុះរើរបាំងរាំងភ្ជិតព្រែកមួយកន្លែងផ្សេងទៀតផងដែរ ។
នៅក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទនេះ ខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទស្វាយរំពារសែនជ័យ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងរាំងភ្ជិតព្រែក និងបឹងមួយកន្លែង នៅចំណុចឆ្នុកអណ្តែងភ្លង ឃុំពាមឆ្កោក និងមួយកន្លែងទៀត នៅចំណុចបឹងធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក លីឡា នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា នៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទនោះ ក្រុមការងារចម្រុះ បានធ្វើការរុះរើ និងដុតបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង ដែលជាលទ្ធផលសម្រេចធ្វើការរុះរើរបាំងរាំងព្រួលភ្ជិតពោះព្រែក និងបឹងចំនួន ០១ ករណី ក្នុងនោះរបាំងស្បៃមុងនៅចំណុចបឹងធំ ក្នុងស្រុកជលគីរី ០៦ កន្លែង ប្រវែង ៣០០ ម៉ែត្រ លបលូសាច់អួនក្រឡាញឹក ចំនួន ០៨ គ្រឿង បង្គោលចំនួន ២០០ ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៨០ គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕
Thursday, November 30, 2023
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ៨០គីឡូក្រាម ចូលក្នុងបឹងវិញ ក្រោយការរុះរើដុតកម្ទេចចោល លបលូ ស្បៃមុង ៣០០ម៉ែត្រ
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ៨០គីឡូក្រាម ចូលក្នុងបឹងវិញ ក្រោយការរុះរើដុតកម្ទេចចោល លបលូ ស្បៃមុង ៣០០ម៉ែត្រ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment