លូស្បៃមុង ៤១ មាត់ និងរបាំងស្បៃមុងប្រវែង ២.២៤០ ម៉ែត្រ ត្រូវបានបំផ្លាញចោល ដោយជលផលព្រៃវែង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, November 4, 2023

លូស្បៃមុង ៤១ មាត់ និងរបាំងស្បៃមុងប្រវែង ២.២៤០ ម៉ែត្រ ត្រូវបានបំផ្លាញចោល ដោយជលផលព្រៃវែង

(ភ្នំពេញ) ៖ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងផ្នែករដ្ឋបាលជលផលកំពង់លាវ ដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់បទល្មើសជលផល បានចំនួន ០២ កណី នៅកន្លែងផ្សេងគ្នា ហើយក្រុមការងារបានសម្រេចធ្វើការរុះរើបំផ្លាញចោល លូស្បៃមុងសរុប ៤១ មាត់ របាំងព្រួលស្បៃមុង ប្រវែង ២.២៤០ ម៉ែត្រ បង្គោលចម្រឹង ៩៨៥ ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ២៥ គីឡូក្រាម ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ដឹង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានចំនួន ០១ ករណី នៅចំណុចស្ថានីយបូមទឹកខ្សាច់ស ភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រទះឃើញលូស្បៃមុង ចំនួន ២២ មាត់ របាំងព្រួលស្បៃមុង ប្រវែង ១.១០០ ម៉ែត្រ និងបង្គោលចម្រឹង ចំនួន ៦០៥ ដើម ដែលជាឧបករណ៍នេសាទខុសច្បាប់ ក្រុមការងារសម្រេចរុះរើ និងបំផ្លាញចោល និងបានចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ១០ គីឡូក្រាម ។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បានប្រាប់ឱ្យដឹងទៀតថា នៅថ្ងៃដដែលនេះ ក្រុមការងារផ្នែករដ្ឋបាលជលផលកំពង់លាវ ក៏បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានចំនួន ០១ ករណីដែរ នៅចំណុចបើកឆ្នុក ភូមិថ្មី ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានប្រះឃើញលូស្បៃមុង ចំនួន ១៩ មាត់ របាំងព្រួលស្បៃមុងប្រវែង ១.១៤០ ម៉ែត្រ និងបង្គោលចម្រឹង ចំនួន ៣៨០ ដើម ក្រុមការងារ សម្រេចរុះរើបំផ្លាញចោល និងបានចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ១៥ គីឡូក្រាម ហើយនឹងរក្សាទុកស្បៃមុង នៅមានគុណភាព ប្រវែង ១៥០ ម៉ែត្រ ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages