មន្ត្រីសាលាស្រុកទឹកឈូ ចាប់ផ្តើមសម្អាតឆ្នេរកោះស្មៅ រហូតដល់ថ្ងៃចប់ពិធីប្រណាំងទូក ប្រពៃណី - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, November 3, 2023

មន្ត្រីសាលាស្រុកទឹកឈូ ចាប់ផ្តើមសម្អាតឆ្នេរកោះស្មៅ រហូតដល់ថ្ងៃចប់ពិធីប្រណាំងទូក ប្រពៃណី

(កំពត) ៖ ស្របពេលដែលអាជ្ញាធរខេត្តកំពត ត្រូវរៀបចំកម្មវិធីប្រណាំងទូក ប្រពៃណី ក្នុងព្រែកកំពង់បាយ ត្រង់ចំណុចមុខសាលមហោស្រពបូកគោ នាថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ មន្ត្រីនៃសាលាស្រុកទឹកឈូ បានចាប់ផ្តើមធ្វើយុទ្ធនាការ សម្អាតឆ្នេរកោះស្មៅ រហូតដល់ថ្ងៃបញ្ចប់ពិធី ដើម្បីទទួលទេសចរ និងពលរដ្ឋមកកម្សាន្ត ដែលមានទីតាំងមិនឆ្ងាយពីគ្នានោះ ។

នៅទីតាំងសម្អាតអនាម័យ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក មូល សុធា អភិបាលរងស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ដើម្បីរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក ប្រពៃណី ឱ្យដំណើរការដោយជោគជ័យ និងសប្បាយរីករាយ អាជ្ញាធរស្រុកទឹកឈូ បានធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ចាប់ពីចំណុចព្រំប្រទល់ជាមួយក្រុងកំពត ឆ្ពោះមកតំបន់ឆ្នេរកោះស្មៅ ពីពេលនេះរហូតដល់ថ្ងៃចប់ពិធីតែម្តង ។ ក្នុងនាមរដ្ឋបាលស្រុក លោកសូមអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋ និងអាជីវករទាំងអស់ សូមធ្វើគំរូល្អក្នុងការរក្សាអនាម័យដើម្បីឱ្យបរិស្ថាន តាមបណ្តោយឆ្នេរស្រស់ស្អាត និងមានភ្ញៀវមកកម្សាន្តច្រើន ។

អ្នកលក់ចំណីអាហារ ក្បែរឆ្នេរកោះស្មៅ បានរៀបរាប់ថា ពួកគាត់ពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះរដ្ឋបាលខេត្ត ពិសេសលោក ម៉ៅ ធនិន ដែលមានគំនិតផ្តួចផ្តើមរៀបចំការប្រណាំងទូកប្រពៃណី ព្រោះពិធីនេះ នឹងផ្តល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋខេត្តកំពត ។ អាជីវករសង្ឃឹមថា តាមរយៈពិធីនេះ នឹងមានភ្ញៀវមកលេងច្រើន ព្រោះខេត្តបាននិងកំពុងតុបតែងលម្អ ក៏ដូចជាបង្កើនសោភ័ណភាព និងបង្កើតកម្មវិធីដ៏ទាក់ទាញជាច្រើន ។

លោក យី វឌ្ឍន: តំណាងក្រុមកីឡាករទូកប្រពៃណី “កំពតមានជ័យ បារមីមហាហង្ស” បានបញ្ជាក់ថា កីឡាករក្នុងក្រុមទាំងអស់ បានហ្វឹកហាត់ជាង ១០ ថ្ងៃ កន្លងមកហើយ នឹងបន្តរហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ពោលគឺ មុន ០២ ថ្ងៃ នៃពិធីប្រកួតចូលមកដល់ ។ ក្រុមរបស់លោក បានខិតខំប្រឹងប្រែង ព្រោះចង់បង្ហាញនូវសមត្ថភាពសម្រាប់ការអុំទូក-ង នៅលើផ្ទៃព្រែក និងដើម្បីដណ្តើមយកជ័យលាភី ក្នុងការប្រណាំងទូកឆ្នាំនេះ ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages