គយចល័តមួយកន្លែង ស្លៀកពាក់ខោអាវស៊ីវិល ឃើញតែឈរហើយដើរមកយកលុយ ពីឡានដឹកទំនិញធំៗ ហើយមិនដែលឆែកឆេរអីទេ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 8, 2023

គយចល័តមួយកន្លែង ស្លៀកពាក់ខោអាវស៊ីវិល ឃើញតែឈរហើយដើរមកយកលុយ ពីឡានដឹកទំនិញធំៗ ហើយមិនដែលឆែកឆេរអីទេ

អង្គភាពគេហទំព័រសេះសទូរទស្សន៍អនឡាញ ចេញផ្សាយ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិចំបក់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ

គយចល័តមួយកន្លែង ស្លៀកពាក់ខោអាវស៊ីវិល ឃើញតែឈរហើយដើរមកយកលុយ ពីឡានដឹកទំនិញធំៗ ហើយមិនដែលឆែកឆេរអីទេ ចេះតែបណ្ដោយឱ្យឡានធំៗ ដឹកទំនិញចេញមកពីស្រុកគេចូលមកស្រុកខ្មែរ មិនដឹងថាទំនិញលើឡាននោះ ជាទំនិញអ្វីខ្លះទេ ។

ឧទាហរណ៍ថា ជាទំនិញដែលហួសដឺឡេ យកមកលក់ហើយ និងចែកចាយនៅតាមទីផ្សារស្រុកខ្មែរយើងនេះ តើពេលដែលប្រជាជនខ្មែរយើង ទិញយកទៅបរិភោគ គឺវាប៉ះពាល់សុខភាពខ្លាំងណាស់ នេះជាទំនិញដែលមិនស្របច្បាប់ ដែលនាំចូលយកមក ដោយមិនមានការពិនិត្យ ហើយនិងឆែកមើលត្រឹមត្រូវទេ ។

មិនតែប៉ុណ្ណោះទេ គយចល័តនៅកន្លែងនេះ មិនគិតឆែកឆេរអីវ៉ាន់ដែលខុសច្បាប់ទេ បែរជារវល់មកឈរថតអ្នកសារព័ត៌មានទៅវិញ ។

ប្រជាពលរដ្ឋ ដែលនៅជុំវិញទីនោះ ពួកគាត់បានសំណូមពរថា សូមឱ្យថ្នាក់លើ មេត្តាចុះត្រួតពិនិត្យមើលគយចន្លាត់មួយកន្លែងនេះផង បើសិនជានៅតែបណ្ដែបណ្ដោយឱ្យពួកគាត់ ធ្វើអ្វីតាមតែអំពើចិត្តនោះ ពិតជាមានហានិភ័យខ្ពស់ទៅថ្ងៃក្រោយហើយ ពួកគាត់មិនដែលគិត អំពីសុខភាពប្រជាជនខ្មែរយើងទេ គាត់គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages