(បន្ទាយមានជ័យ) ៖ កម្លាំងនគរបាល បានចុះបង្ក្រាបទីតាំងខេធីវីយីហោស្កាយ ឃាត់ខ្លួន ១០៧ នាក់ ក្នុងនោះមាន ៣៨ នាក់ ប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២៣ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងដឹកនាំសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្ក្រាបទីតាំងខេធីវីយីហោស្កាយ ឃាត់ខ្លួនមនុស្ស ចំនួន ១០៧ នាក់ស្រី ៤០ នាក់ និងវត្ថុតាងគ្រឿងញៀន ។
លោក បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនមនុស្សចំនួន ១០៧ នាក់ ស្រី ៤០ នាក់ ក្នុងនោះ មានជនជាតិបរទេសចំនួន ៤២ នាក់ មានជនជាតិឥណ្ឌូនេស៊ីចំនួន ២១ នាក់ ជនជាតិវៀតណាមចំនួន ១៥ នាក់ ជនជាតិចិនចំនួន ០៣ នាក់ ជនជាតិថៃចំនួន ០៣ នាក់ និងវត្ថុតាងគ្រឿងញៀនមាន ម្សៅសថ្លាចំនួន ០៦ ថង់ និង ០១ កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ០១ កញ្ចប់ ថ្នាំពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១ កញ្ចប់ ថ្នាំពណ៌លឿង ១០ កញ្ចប់ ថ្នាំពណ៌ទឹកក្រូច ០១ កញ្ចប់ ថ្នាំពណ៌ក្រហមអក្សLV ០១ កញ្ចប់ ទូដែក១ និងប្រាក់បាតចំនួន ៥៣.៤០០ បាត ប្រាក់រៀលចំនួន ៦៥០.១០០០ រៀល ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា ក្រោយបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោយសាកសួរ និងធ្វើតេស្តរកសារធាតុញៀនក្នុងចំណោម ១០៧ នាក់ រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន និងពាក់ព័ទ្ធចំនួន ៣៨ នាក់ ស្រី ១៥ នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបានអនុវត្តន៍តាមច្បាប់ ៕
Sunday, November 12, 2023
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
កម្លាំងនគរបាល បង្ក្រាបទីតាំងខេធីវីយីហោស្កាយ ឃាត់មនុស្សន១០៧នាក់ ក្នុងនោះ ៣៨នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន
កម្លាំងនគរបាល បង្ក្រាបទីតាំងខេធីវីយីហោស្កាយ ឃាត់មនុស្សន១០៧នាក់ ក្នុងនោះ ៣៨នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment