(ភ្នំពេញ) ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្តរបស់ពលរដ្ឋ នៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ជនសង្ស័យទាំង ០៣ នាក់ ឈ្មោះ គៀង ចៅសំ ភេទប្រុស រស់នៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ ឈ្មោះសុខ វណ្ណ ភេទប្រុស រស់នៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និងឈ្មោះ ឌីន ប៉ូលី ភេទប្រុស រស់នៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងមាន សោសៀរលេខ៨ ចំនួន ០១ ដើម, ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន ០៤ ដើម, សរសៃលួសកែច្នៃចំនួន ០១ ដើម, ផ្លាកលេខរថយន្តចំនួន ០២ សន្លឹក ភ្នំពេញ 2AU-2068 ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
Friday, November 10, 2023
ចាប់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចកាច់ស្លាកលេខរថយន្តពលរដ្ឋ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment