(ភ្នំពេញ) ៖ កម្លាំសមត្ថកិច្ចប្រមាណ ៥ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើយោងតាមការឱ្យដឹងពីកិច្ចប្រជុំដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះ ដែលចំនួនទូក និងកីឡាអុំទូក មានការកើនឡើង នៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធម្មជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។
លោកអគ្គស្នងការរង ក្នុងកិច្ចប្រជុំបានណែនាំដល់លោកមេបញ្ជាការដឹកនាំគោលដៅ ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែង ដែលត្រូវការពារដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការប្រើប្រាសកម្លាំងមធ្យោបាយភូមិសាស្ត្រសភាពការណ៍ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។
លោក ជួន ណារិន្ទ ក៏បានណែនាំឱ្យមានការប្រើប្រាស់កម្លាំងល្បាតត្រួតពិនិត្យជាប់ជាប្រចាំនៅតំបន់ប្រារព្ធពីធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីត្រៀមជំនួយចេញអន្តរាគមន៍ទាន់សភាពការណ៍ពេលត្រូវការចាំបាច់។ ជាមួយគ្នានោះក៏បានណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញា ដើម្បីទប់ស្កាត់អំពើលួចក្នុងគោលបំណងថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ។
ក្នុងនោះផងដែរត្រូវដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗព្រមទាំងសិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកម្លាំងដែលត្រូវបិទគោលដៅសំខាន់ៗត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។
លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញឱ្យធ្វើការដោះស្រាយការកកស្ទះចរាចរណ៍ទាំងនៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង៦ខ្សែ និងការបញ្ចៀសចរាចរណ៍ ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅក្នុងតំបន់ខាងក្នុងផងដែរ៕
Wednesday, November 22, 2023
ទំព័រដើម
ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ច ៥០០០នាក់ នឹងត្រូវដាក់ពង្រាយក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីការពារសន្តិសុខ
កម្លាំងសមត្ថកិច្ច ៥០០០នាក់ នឹងត្រូវដាក់ពង្រាយក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីការពារសន្តិសុខ
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment