សមត្ថកិច្ចបិទទីតាំងខារ៉ាអូខេយីហោ ឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 7, 2023

សមត្ថកិច្ចបិទទីតាំងខារ៉ាអូខេយីហោ ឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

(បន្ទាយមានជ័យ) ៖ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានសម្រេចបិទទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងនេះ នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២៣ ៖ ៥០ នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោឈ្មោះ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ១០៧ នាក់ ស្រី ៤០ នាក់ ក្នុងនោះជនបរទេសចំនួន ៤២ នាក់ ស្រី ០៧ នាក់ រួមមាន៖ ឥណ្ឌូនេស៊ី ចំនួន ២១ នាក់ ស្រី ០១ នាក់, វៀតណាម ចំនួន ១៥ នាក់ ស្រី ០២ នាក់, ចិន ចំនួន ៣ នាក់ ស្រី ០១ នាក់ និងថៃ ចំនួន ០៣ នាក់ ស្រី ០៣ នាក់ ។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦ កូនថង់ និង ០១ កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ០១ កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១ កញ្ចប់, ពណ៌លឿង ១០ កញ្ចប់, ពណ៌ទឹកក្រូច ០១ កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (L V) ០១ កញ្ចប់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន ។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages