ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចាក់លែងកូនត្រីចម្រុះ ១៨៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ក្រោយការបង្ក្រាបបទល្មើសនេសាទ នៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 21, 2023

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចាក់លែងកូនត្រីចម្រុះ ១៨៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ក្រោយការបង្ក្រាបបទល្មើសនេសាទ នៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច

(កំពង់ឆ្នាំង) ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ១៨៥ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ក្រោយការបង្ក្រាបបទល្មើសនេសាទ ក្នុងនោះក៏មានការរុះរើដុតបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់ នៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី នគបាល កងរាជអាវុធហត្ថ អាជ្ញាធស្រុក និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងធំ ក្នុងភមិសាស្ត្រនៃភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញ ដោយដុតកម្ទេចចោលវត្ថុតាងនៅនឹងកន្លែង មានរបាំងស្បៃមុង ២៨ កន្លែង ប្រវែង ១៨២០ ម៉ែត្រ លូស្បៃមុង ២៨ គ្រឿង បង្គោល ៤៩៥ ដើម ចាក់លែងកូន ត្រីចម្រុះ ១៨៥ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញផងដែរ ។

ដោយឡែក ក្រុមទី២ សហការជាមួយប៉ុស្តិ៍រដ្ធបាលឃុំអំពិលទឹក និងសហគមន៍ភូមិព្រែកគន្លង កំពង់ត្រឡាចក្រោម សហគមន៍ សំរិទ្ធជ័យ ដឹកនាំដោយលោក អ៊ួ ចាន់ធា នាយសង្កាត់ជលផល បានចុះល្បាតចំណុច ភូមិស្ទឹងស្ងួត ភូមិអំពិលទឹក ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច បានប្រទះឃើញសកម្មភាពបទល្មើសនេសាទ ដោយរបាំងភ្ជិតព្រែក ០១ កន្លែង និងរបាំងស្បៃមុង ក្រុមការងារបានឯកភាពរុះរើ និងបំផ្លាញនៅនឹងកន្លែង ០១ កន្លែង ប្រវែង ១៥ មាត់ លបឫស្សី ០២ គ្រឿង បង្គោល ៤០ ដើម ព្រួលឫស្សី ១០ ផែន ។

ក្រុមទី៣ សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបទល្មើសជលផល ថ្នាក់ជាតិ ប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តី ដឹកនាំដោយ នាយរង អធិការដ្ឌានរដ្ឌបាជលផលខាងត្បូងបឹងទន្លេសាប បានចុះបង្ក្រាបបទល្មើស (រុញជន) នៅចំណុចជ្រោយផ្កាយ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង​ដោយបានរុញជនចំនួន ០១ ករណី ដកហូតទូកបាឡាស្មាច់ ចំនួន ០៥ ​គ្រឿង ដងជនចំនួន ១០ ដើម សាច់ជនចំនួន ០៥ មាត់ វត្ថុតាង ស្បៃមុង លបលូ ដោយបានដុតកម្ទេចចោល ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages