សម្តេច​ធិ​បតី ឱ្យ​អាជ្ញាធរ​ណែនាំ​កន្លែង​ផឹកស៊ី​ច្រៀង​កម្សាន្ត​ពេល​រាត្រី ដែល​បង្ក​សំឡេង​រំខាន​អ្នក​ជិតខាង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 21, 2023

សម្តេច​ធិ​បតី ឱ្យ​អាជ្ញាធរ​ណែនាំ​កន្លែង​ផឹកស៊ី​ច្រៀង​កម្សាន្ត​ពេល​រាត្រី ដែល​បង្ក​សំឡេង​រំខាន​អ្នក​ជិតខាង

(ភ្នំពេញ) ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​អាជ្ញាធរ​ធ្វើការ​ព្រម​មាន​កន្លែង​បើក​អាជីវកម្ម ផឹកស៊ី​ច្រៀង​លេង​កម្សាន្ត ពេល​យប់​ហើយ​ធ្វើការ​រំខាន​ដល់​អ្នក​ជិតខាង អាច​នឹង​ដក​អាជ្ញា​បណ្ណ បើ​មិន​ស្តាប់ ។

ការ​ព្រម​មាន​របស់​សម្តេច​ធិ​បតី​នេះ ខណៈ​សម្តេច​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ២​ពាន់​នាក់ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ធ្វើការ​ណែនាំ​ថា បើ​បើកហាង​ផឹកស៊ី កន្លែង​សប្បាយ ដែល​មាន​ភ្លេង​តន្ត្រី ត្រូវ​ចេះ​គោរព​គ្នា​ទៅ​វិញ ទៅ​មក ជាមួយ​អ្នក​ជិតខាង ឬ​អ្នក​ជួបជុំ​សប្បាយ មាន​ឧបករណ៍​ចាក់​តន្ត្រី​លឺ​ៗ ត្រឹម​ម៉ោង​៩​ទៅ​១០​យប់ ត្រូវ​កាត់​បន្ថយ​សំឡេង​តន្ត្រី ធុងបាស ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ៖ “​ល្ងាច​មិ​ញ ខ្ញុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌទួលគោក ទៅ​មើល​កន្លែង​មួយ បងប្អូន​គាត់​បើក​តន្ត្រី​អី​មួយ តែ​យប់​ជ្រៅ​ពេក គាត់​នៅ​តែ​ក្តុងក្ដាំង​ចឹ​ង​ទៅ អ្នក​ជិតខាង អត់​បាន​សម្រាក ខ្ញុំ​បាន​សួរ​ទៅ ថា​បាន​ឲ្យ​សន្យា​ពីរ​ដង​ហើយ តែ​មិន​ព្រម​។ ខ្ញុំ​ថា ឥឡូវ​បែប​នេះ ការ​បត់បែន​ភាព​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ល្ងាច​មិ​ញ ទៅ​ដក​ធុងបាស ឲ្យ​សន្យា​ហើយ ប្រសិនបើ​និយាយ​មិន​ស្តាប់​ទៀត អាច​ផ្អាក​អាជីវកម្ម ហើយ​បើ​នៅ​តែ​បន្ត​ទៀត ដក​អាជ្ញា​បណ្ណ​តែ​ម្តង ព្រោះ​ឥឡូវ​រស់​ទាំងអស់​គ្នា​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា “​បងប្អូន​មាន​អាជីវកម្ម ស្រួល​ហើយ បើក​តែត្រឹម​ម៉ោង​០៩ ម៉ោង​១០ អី​បាន​ហើយ ចែក​គេ​សម្រាក​ផង បន្ថយ​សំឡេង​ទៅ ចាំបាច់ ក្តុងក្ដាំង​ធ្វើ​អី​! យូរ​ៗ​ម្តង គេ​មិន​ថា​ទេ យើង​បើក​ពី​ល្ងាច​ទៅ​សប្បាយ​ទាំងអស់​គ្នា ហើយ​បងប្អូន​នៅ​ជិត ក៏​គាត់​មិន​ថា​ដែរ​! គេ​បើក​តែ​យប់​ឡើង​អាណិត​គ្នា​ផង សម្រាប់​ចាស់​ៗ​គាត់​ឈឺ ឫ​កូន​ក្មេង​ទើប​កើត​” ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធ​បិ​តី ក៏​បាន​ឲ្យ​អាជ្ញាធរ ត្រូវ​មើល និង​យកចិត្តទុកដាក់​ចំពោះ​ទីតាំង​កន្លែង​កម្សាន្ត​នានា ខណៈ​សម្តេច​ធិ​បតី ចាត់​ទុក​ថា ទីតាំង​ទាំងនោះ សម្បូរ​ទៅ ដោយ​មនុស្ស​កាច​ៗ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “​ហើយ​មើល​ផង កន្លែង​បៀរ​ហ្គា​ដិ​ន ឃើញ​មាន​ច្រើន​អ្នក​កាច​ៗ ដូច​ផ្ទះ​ខ្ញុំ នៅ​ទួល​គោក ម្តងម្កាល ម៉ោង​១ ម៉ោង​២ ជួនកាល​អា​ឡាន​ចេញ​ទៅ​នឹង រ៉ោ​ល​ងោង​ៗ ខ្ញុំ​ឆ្ងល់​ថា ឡាន​នឹង​ជិះ​ស្រួលបួល ទៅ​វា​យ៉ាងម៉េច ? ហើយ​ជួនកាល ចេញ​ទៅ​នឹង អ្នក​កាច ឥឡូវ​អត់​មាន​ទេ ថ្ងៃមុន​គី​រី​រម្យ ប៉ុន្មាន​នាក់​នោះ​បាញ់​ៗ ផ្អើល​ប្រជាពលរដ្ឋ រក​ឃើញ​ដក​ចេញពី​ក្រប​ខណ្ឌ​តែ​ម្តង ហើយ​សំបូរ​អ្នក​កាច​ផឹក​បាញ់​” ។

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ណែនាំ​ថា “​ចែក​គ្នា​រស់ បាន​ន័យ​ថា​ម៉េច គឹ​រស់នៅ​ក្នុង​សន្តិភាព រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ពេលវេលា​បងប្អូន ក៏​មាន​អាជីវកម្ម អាច រក​ចំណូល​បាន តែ​ត្រូវ​គោរព​បងប្អូន​ដែល​នៅ​ជុំវិញ ក៏​គោរព​។ គាត់​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក តែបើ​គ្រប់​គ្នា មិន​អាច​អនុវត្ត​បាន មាន​តែ​រដ្ឋ​ចូល​ហើយ គឺ​ចូល​ទៅ​យក​ផលប្រយោជន៍​ប្រជាជន​តាម​ផ្លូវច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ថ្ងៃមុន​សម្តេច​បាន​ប្រាប់​ទៅ​កាន់​ឯកឧត្តម សាយ សំ​អាល ពី​ការ​រៀបចំ​នគរូបនីយកម្ម​របស់​យើង ទៅ​ថ្ងៃក្រោយ ផែនការមេ គួរ​គិតគូ អំពី​តំបន់ ដែល​តំបន់​ណា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ ផ្លូវ​ណា​ឲ្យ​ធ្វើ​អាជីវកម្ម​អី អាជីវកម្ម​កម្រិត​អី អាជីវកម្ម​មិន​ហាម​ទាំងអស់​ទេ ជួនកាល​នៅ​ក្នុង​តំបន់​ហ្នឹង គេ​អាច​លក់​ដូច ម៉ាត លក់​អី តែ​ដល់​អា​កាច​ៗ​ហ្នឹង (​ហាង​ផឹកស៊ី​មាន​តន្ត្រី​) យើង​អាច​ទុក​ទៅ​នៅ​ម្តុំ​ទៅ​សប្បាយ​ៗ កាច​ៗ​ហ្នឹង​” ៕

















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages