(ភ្នំពេញ) ៖ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ ៣៦ ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក ។
បើទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។
ការថ្លែងនេះរបស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាល្ងាចថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលអមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទឹកកំពុងប្រមូលចូលពោះស្ទឹងជាបណ្តើរៗហើយ យ៉ាងយូរពាក់កណ្តាលអធ្រាត្រ ទឹកចូលពោះស្ទឹងអស់ហើយ ដែលធ្វើឱ្យផ្នែកខាងក្រោមត្រូវការពេលវេលាសម្រាប់រយៈពេលទឹកស្រក ។
សូមជម្រាបថា គិតត្រឹមម៉ោង ៥៖៣០ ល្ងាច ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតំបន់ខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺកំពុងបន្តស្រកចុះបន្តិចម្តងៗ ក្នុងនោះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៦,១០ ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ស្រក ៣៦ សង់ទីម៉ែត្រ បើធៀបនឹងម៉ោង ១២ ថ្ងៃត្រង់ និងស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦២ ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ កើនឡើង ០១ សង់ទីម៉ែត្រ បើធៀបនឹងម៉ោង ១២ ថ្ងៃត្រង់ និងបានទម្លាក់បិទទ្វារកម្ពស់ ០២ ម៉ែត្រ លើកម្ពស់ទ្វារសរុប ០៧ ម៉ែត្រ ចំនួន ០៤ ទ្វារ ព្រោះសន្ទុះទឹកស្រកខ្លាំង ដើម្បីសម្រួលចរន្តទឹកដល់ផ្នែកខាងក្រោម ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់៧មករា នៅវេលាម៉ោង ៥៖៣០ នាទី ទឹកមានកម្ពស់ ៩,៣៥ ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៨,៣០ ម៉ែត្រ ហើយចាប់ពីម៉ោង ៦៖០០ ល្ងាចមកសន្ទុះទឹកឈប់ឡើងគឺនៅនឹង ហើយកំពុងទម្លាក់ទ្វារ ៣០ សង់ទីម៉ែត្រ ចំនួន ០៤ ទ្វារ ដើម្បីសម្រួលចរន្តទឹកផ្នែកខាងក្រោម ៕
Saturday, October 21, 2023
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានសន្តិសុខសង្គម
UPDATE: រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ដ្រីក្រោមឱវាទយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះស្ថានភាពទឹកជំនន់នៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោត ខណៈទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ
UPDATE: រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ដ្រីក្រោមឱវាទយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះស្ថានភាពទឹកជំនន់នៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោត ខណៈទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment