បុរសម្នាក់ យកអំបែងកែវ អា.ក ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងព្រឹកព្រលឹម - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, October 27, 2023

បុរសម្នាក់ យកអំបែងកែវ អា.ក ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងព្រឹកព្រលឹម

(ភ្នំពេញ) ​៖​ បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​គ្រួរសារ​ និង​ជំងឺប្រចាំ​ កាយផងនោះ​ បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ដោយ​យក​អំបែងកែវអាកខ្លួនឯង​​ស្លាប់​ក្នុង​ថ្លុក​ឈាម​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅចំណុច​ផ្លូវ​១៦៩​ កែងផ្លូវ​១២២​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

សព​មាន​ឈ្មោះ​ ខុង​ រ៉ា​ឌី​ អាយុ​៣៨ឆ្នាំ​​ ជាង​ភ្លើង​ ស្នាក់នៅ​បន្ទប់​ជួល​ ម្តុំ​ផ្សារ​តូច​ទួល​សង្កែ​ ស្រុក​កំណើត​ នៅភូមិខ្លុយ​ ឃុំសូរិយូង​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់​ធំ​ មាន​ប្រពន្ធ​ និង​កូនចំនួនពីរនាក់​ រស់​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​។

យោងតាមប្រភព​័ត៌មាន​ពី​បង​ប្រុស​សព​រង​គ្រោះ​ បាន​ឱ្យដឹងថា​ ជន​រងគ្រោះ​មាន​អាការៈ​ជំងឺគេង​អត់​លក់​ និង​បាន​ដាក់​ច្បាប់​នៅ​កន្លែង​ការងារ​ចំនួន​ពីរ​ថ្ងៃ​ គាត់​ក៏ហៅ​ឱ្យមក​ស្នាក់នៅ​ផ្ទះ​គាត់​ នៅភូមិ​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍សែនជ័យ​ ចំនួន​ ៤ថ្ងៃ​ហើយ​ ដេីម្បី​ព្យាបាល​ជំងឺ​ ហើយ​ជន​រងគ្រោះ​បាន​ឈប់​លេីស​ថ្ងៃ​សុំ​ច្បាប់​ចំនួន​ពីរ​ថ្ងៃ​ ខាង​ក្រុមហ៊ុន​ ក៏បាន​ហៅទូរសព្ទមក​សួរ​នាំ​គាត់​ជាបង​ប្រុស​ ហេីយ​គាត់​បាន​ប្រាប់​ពី​មូល​ហេតុ​ ខាង​ក្រុម​ហ៊ុន​ក៏​ឱ្យ​គាត់​ទៅ​ជួប​និយាយ​គ្នា​។ នៅព្រឹកថ្ងៃ​ទី២៦​ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះជួល​ហើយ​ប្រាប់​ថា​ ទៅ​ធ្វើ​ការ។​ បន្ទាប់​មក​ខាង​ក្រុមហ៊ុន​ ក៏​បាន​ទាក់ទង​មក​សួរ​គាត់​វិញ​ថា​ អត់​ឃេីញ​ជន​រងគ្រោះ​ទៅ​ធ្វើការ​ គាត់​ក៏​ចាប់​ផ្តើម​សង្ស័យ​ ក៏ព្យាយាមទំនាក់ទំនង​ទៅ​ប្អូន​ប្រុស​ ​ក៏ហៅទូរសព្ទ​ចូល​ ​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​។

ប្រភព​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យដឹងថា​ មុន​កេីត​ហេតុ​នៅ​ព្រឹក​ម៉ោង​៦:១៥នាទី​ គេ​ឃេីញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AF-7092 មក​ឈប់​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ នៅ​ក្រោយ​ក្រសួង​ការពារ​ជាតិ​ ផ្លូវ​១២២​។ ខណៈ​កំពុង​អង្គុយ​ផឹក​ការ​ហ្វេរ​ក្នុង​ទឹក​មុខ​សោក​សៅ​ បុរស​រង​គ្រោះ​ ក៏​បាន​វៃ​បំបែក​កែវ​កាហ្វេ​ ហេីយ​យក​អំបែង​​មក​អារ​បំពង់​ករ​ខ្លួន​ឯង​ បណ្តាល​ឱ្យ​ឈាម​ស្រោច​ខ្លួន​របួស​ធ្ងន់​។ បន្ទាប់មកឃេីញ​អាការៈ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​​ ម្ចាស់​ហាង​បាន​ដេញ​បុរស​នោះ​ឱ្យទៅ​ពេទ្យ​ ហើយ​បុរស​នោះ​ក៏​ដេីរ​យកដៃ​ខ្ទប់​ឈាម​ ឆ្លងកាត់សួន​ច្បារ​ហាត់​ប្រាណ​ មកដួល​ស្លាប​់ក្នុង​ថ្លុក​ឈាម នៅ​ផ្លូវ​១៦៩​ កែង​ផ្លូវ​១២២​។

ចំពោះ​មូលហេតុ​នៃការ​ធ្វើ​អត្តឃាត​របស់ជន​រងគ្រោះ​ត្រូវ បងប្រុស​បង្កើត​ជនរងគ្រោះ​ បានបង្ហេីបថា​ ​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​ គឺ​ជំងឺ​សតិ​អារម្មណ៍​ ដេក​អត់​លក់​ជាច្រេីនថ្ងៃមកហេីយ និង​បញ្ហារ​ជាមួយ​គ្រួសារ​ ប្រពន្ធ​សុំលែង​។

បន្ទាប់​ពី​សមត្ថកិច្ច​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​បាន​ធ្វើ​កោសល្យវិច័យ​ជុំវិញ​កន្លែង​កើត​ហេតុ​ បាន​បញ្ជាក់​ថា​ សពពិត​ជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ អារកសម្លាប់​ខ្លួន​ពិត​ពិតប្រាកដ​ និងបានប្រគល់សព​ជូនសាច់​ញាតិ​៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages