អាវុធហត្ថខេត្តកំពត អនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ជនជាប់ចោទម្នាក់ ពីបទៈ បរិហារកេរ្តិ៍ និងគំរាមកំហែងលើបណ្តាញសង្គម - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 28, 2023

អាវុធហត្ថខេត្តកំពត អនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ជនជាប់ចោទម្នាក់ ពីបទៈ បរិហារកេរ្តិ៍ និងគំរាមកំហែងលើបណ្តាញសង្គម

(កំពត) ៖ ជនជាប់ចោទម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនដោយអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ និងគំមកំហែង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។

ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១៥ ៖ ០០ នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស បានសហការជាមួយកម្លាំងការិយាល័យជួញដូរមនុស្ស នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទុយ តេងលី ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ឃាត់ខ្លួនត្រង់នៅចំណុច ភូមិត្រពាំងព្រីង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។

ការឃាត់ខ្លួនជនជាប់ចោទខាងលើ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០៥៦ អ.យ.ង/២៣ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ របស់លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ករណីៈ បរិហារកេរ្តិ៍ និងគំរាមកំហែង ប្រព្រឹត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីអំឡុងខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។

បច្ចុប្បន្ន ជនសង្ស័យបានប្រគល់ជូនជំនាញអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធីច្បាប់ ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages