(បាត់ដំបង) ៖ គោចំនួន ០៤ ក្បាល ត្រូវបានរន្ទះបាញ់បណ្តាលឱ្យងាប់ព្រមគ្នានេះ ក្នុងនោះមានមេសម្រាប់បន្តពូជ ០៣ ក្បាល និងឈ្មោល ០១ ក្បាល ខណៈកំពុងដើរស៊ីស្មៅជុំគ្នានៅក្បែរដើមឈើកណ្តាលវាលស្រែស្រប ។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣៖៣០ នាទី នៅចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រីឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេធំលាយឡំផ្គររន្ទះបានបាញ់សត្វគោអ្នកភូមិងាប់អស់ចំនួន ០៤ ក្បាល ក្នុងនោះមេ ០៣ ក្បាល និងឈ្មោល ០១ ក្បាល ដែលជារបស់ម្ចាស់ឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅក្រុមទី១៣ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
បុរសវ័យ ៤៦ ឆ្នាំរូបនេះថា លោកសោកស្តាយពន់ពេក ពេលដឹងថា គោសម្រាប់បន្តពូជត្រូវបានរន្ទះបាញ់គោខ្លួនងាប់គ្មានសល់បែបនេះ ខណៈលោកសង្ឃឹមថា គោទាំងនេះជាទ្រព្យដ៏សំខាន់មួយសម្រាប់ បង្កើនជីវភាពគ្រួសារលោកទៅថ្ងៃខាងមុខ តែពេលនេះការរំពឹងបន្តពូជក៏ខ្លាយជាកាប់សាច់លក់ទៅវិញ ។
លោកថា បើទោះយ៉ាងណា កម្រៃដែលបានពីការលក់សាច់លោកនឹងផ្សែផ្សំទិញមកចិញ្ចឹមបន្តទៀត សម្រាប់ដោះបន្ទុកគ្រួសារ នៅគ្រាខាងមុខ តាមតម្រូវការចាំបាច់ណាមួយនៅក្នុងគ្រួសារ ៕
No comments:
Post a Comment