(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាយុវជនចំនួន ០៦ នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង ០៦ នាក់មាន ទី១ ឈ្មោះ លួង វិនសុខហាន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ទី២ ឈ្មោះ គឹម ហាក់ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី៣ ឈ្មោះ ស្រ៊ុន ម៉េងលាង មុខរបរមិនពិតប្រាកដ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី៤ ឈ្មោះ វឿន ប៉ាក់ទីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទី៥ ឈ្មោះ ប្រាក់ វេហារ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និង៦ ឈ្មោះ ខេ ចំរើន មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា២ សង្កត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។សម្ភារៈបន្សល់ទុកមានម៉ូតូ ០៣គ្រឿង, ទូរសព្ទដៃ ០២ គ្រឿង និងកាបូបស្ពាយពណ៌ត្រេអី ចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
No comments:
Post a Comment