(សៀមរាប) ៖ ផ្ទះពលរដ្ឋ ២០ ខ្នង បានរងផលប៉ះពាល់ និងបង្គោលភ្លើងចំនួន ១៥ ដើម បានរលំដោយគ្រោះធម្មជាតិ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦ ៖ ២០ នាទីរសៀល ស្ថិតនៅស្រុកពួក ខេត្តសៀមរាប ។
តាមរបាយការណ៍ព័ត៌មាន បានឱ្យដឹងថា មានភ្លៀងធ្លាក់ និងលាយឡំផ្គរន្ទះខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេតផ្ទះ ០១ ខ្នង របើកដំបូលផ្ទះ ចំនួន ១៩ ខ្នង និងដួលបង្គោលអគ្គិសនីកម្ពស់ ១២ ម៉ែត្រ ចំនួន ១៥ បង្គោល ។
របាយការណ៍ បានបន្តថា ករណីនេះ បានប៉ះពាល់ ចំនួន ០២ ឃុំ ស្មើនឹង ០៣ ភូមិ មានដូចខាងក្រោម៖
* ឃុំពួក
-ភូមិតាទក បណ្តាលឱ្យទ្រេតផ្ទះ ចំនួន ០១ ខ្នង របើកដំបូលផ្ទះ ចំនួន ១៨ ខ្នង ។
-ភូមិកំពង់តាយ៉ង ដួលបង្គោលអគ្គិសនីកម្ពស់ ១២ ម៉ែត្រ ចំនួន ១៥ បង្គោល ។
* ឃុំសំរោងយា
-ភូមិអំពិល បណ្តាលឱ្យរបើកដំបូលផ្ទះ ចំនួន ០១ ខ្នង ។
សូមបញ្ជាក់ថា ករណីគ្រោះមហន្តរាយនេះ ពុំមានប៉ះពាល់ដល់មនុស្ស និងសត្វទេ ។ សូមបងប្អូនមេត្តាមានការប្រយ័ត្នឱ្យបានខ្ពស់ ចំពោះ ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ រន្ទះ ចុងខែតុលា និងដើមខែវិច្ឆិកា ៕
No comments:
Post a Comment