រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងរុករករ៉ែនៅខេត្តពោធិ៍សាត់ និងឃាត់ខ្លួនមនុស្សចំនួន ៧នាក់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, October 22, 2023

រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងរុករករ៉ែនៅខេត្តពោធិ៍សាត់ និងឃាត់ខ្លួនមនុស្សចំនួន ៧នាក់

(ពោធិ៍សាត់) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ លោកប្រធានមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងរុករករ៉ែមួយកន្លែង កាលពីវេលាម៉ោង ៩ ៖ ០០ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំតាម២០២៣ នៅចំណុចភ្នំយាយម៉ៅ ក្នុងភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងរុករករ៉ែនេះ កម្លាំងចម្រុះបានឃាត់មនុស្សចំនួន ០៧ នាក់, អេស្ការវ៉ាទ័រ ០១ គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត បញ្ជូនមកមន្ទីរបរិស្ថាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានក្រុមហ៊ុនមួយបានយកគ្រឿងចក្រ ចូលទៅជីកកាយរុករ៉ែ នៅចំណុចភូមិឃុំខាងលើ ដោយបានបំផ្លិចបំផ្លាញធន់ធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ សម្អាងទៅលើតំណាងរបស់លោកអភិបាលខេត្តពោធិ៍សាត់ ដែលបានចុះហត្ថលេខាដោយ លោក ខូយ រីដា តម្រូវឱ្យក្រុមហ៊ុនខាងលើធ្វើសំណើរទៅសុំច្បាប់អនុញ្ញាតពីក្រសួងបរិស្ថាន ។

ក្រោយពីក្រុមហ៊ុនបានចំណារពីលោកអភិបាលខេត្តរួចពុំបានធ្វើលិខិតទៅសុំច្បាប់អនុញ្ញាតពីក្រសួងបរិស្ថានទេ គេបាននាំយកគ្រឿងចក្រចូលទៅជីកកាយរុករករ៉ែ ដោយបំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រៃភ្នំនោះរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ទើបលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងរុករករ៉ែ ឃាត់មនុស្ស ០៧ នាក់ និងគ្រឿងចក្រ សម្ភារផ្ទាល់តែម្ដង ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages