រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយក្រុមការងារអន្តរសាសនាចំនួន៥ បើកទិវាសម្អាតអនាម័យបរិស្ថាន នៅមុនពិធីអុំទូកបណ្តែតប្រទីបនៅខេត្តបាត់ដំបង ចូលមកដល់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, October 22, 2023

រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយក្រុមការងារអន្តរសាសនាចំនួន៥ បើកទិវាសម្អាតអនាម័យបរិស្ថាន នៅមុនពិធីអុំទូកបណ្តែតប្រទីបនៅខេត្តបាត់ដំបង ចូលមកដល់

(បាត់ដំបង) ៖ រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយក្រុមការងារអន្តរសាសនា ចំនួន ០៥ មានព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា សាសនាបាហៃ សាសនាចិន គ្រីស្ទានសាសនា និងតំណាងអង្គការដៃគូអភិវឌ្ឍ ដែលបានជួយឧបត្ថម្ភគាំទ្រ សរុបចំនួន ២០០ អង្គ-នាក់ បានបើកយុទ្ធនាការមួយថ្ងៃពេញ ដើម្បីសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមដងស្ទឹងសង្កែនៃក្រុងបាត់ដំបង ខណៈពិធីអុំទូក បណ្តែតប្រទីបនៅខេត្តបាត់ដំបង ជិតឈានចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលទិវាសម្អាតអនាម័យបរិស្ថាន នាពេលនេះស្ថិតក្រោមប្រធានបទ យើងរួមគ្នាសម្អាតបរិស្ថាន ដើម្បីផាសុកភាពសង្គម នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។


អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានលើកបង្ហាញ អំពីវឌ្ឍនភាពនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិ ដែលមានការគាំទ្រពីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាប្រមូលដឹកជញ្ជូនសំរាមឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

លោកបានបញ្ជាក់ថា នៅក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនថ្មីនេះ រដ្ឋបាលក្រុងបាត់ដំបង បានឈរលើគោលការសមធម៌ និងបរិយាប័ន ដោយយកចិត្តដាក់ដល់ការសម្របសម្រួលថ្លៃសេវាជូនប្រជាពលដ្ឋ ជាពិសេស ប្រជាពលរដ្ឋមានប័ណ្ណសមធម៌ចុះថ្លៃ ៧០% ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍មិនរៀបរយ និងជនចាស់ជរាចុះតម្លៃ ៥០% ។

លោកបានបន្តថា រដ្ឋបាលក្រុងបាត់ដំបង បានឈរលើទស្សនវិស័យ និងដោយផ្តោតយកចិត្តទុកដាក់លើគោលដៅសំខាន់ចំនួន ០៣ គឺការរៀបចំនិងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន អនាម័យ បរិស្ថានឲ្យកាន់ល្អប្រសើរ ការរៀបចំនិងគ្រប់គ្រងសណ្តាប់ធ្នាប់ របៀបរៀយរយសាធារណៈ ឱ្យកាន់តែល្អប្រសើរ និងការគ្រប់គ្រងនិងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

អភិបាលរងខេត្តបាត់ដំបង លោក ផេង សិទ្ធី បានចាត់ទុកថា សកម្មភាពថ្ងៃនេះ នឹងក្លាយជាការចូលរួមចំណែកដ៏មានសារៈសំខាន់បំផុត ដើម្បីធ្វើឲ្យទីក្រុងបាត់ដំបងរបស់យើងកាន់តែមានសោភ័ណភាព អនាម័យបរិស្ថាន និងទាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេង និងស្នាក់នៅ កម្សាន្ត នៅក្នុងក្រុងបាត់ដំបង យើងកាន់ច្រើនបន្ថែមទៀត ព្រមទាំងបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ។

លោក ផេង សិទ្ធី បានបន្តទៀតថាសកម្មភាពនេះ ក៏ជាគំរូនៃការបណ្ដុះគំនិតដល់ក្មេងៗជំនាន់ក្រោយឲ្យចេះស្រឡាញ់បរិស្ថាន មិនបោះចោសសំរាមពាសវាលពាសកាល សំដៅចូលរួមចំណែកសំរេចឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា “ទីក្រុងស្អាត ជាទីក្រុងដែលគ្មានសំរាមជាថង់ប្លាស្ទិក ហើរតាមខ្យល់” ៕















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages