សមត្ថកិច្ច​អញ្ជើញ​សិស្សសាលា​“សុវណ្ណ​ភូមិ​” ២​នាក់ ដែល​វាយ​គ្នា​បង្ហោះ​វី​ដេ​អូ​លើស​ណ្តា​ញ​សង្គម មក​សម្របសម្រួល​សុំ​ទោស - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, October 26, 2023

សមត្ថកិច្ច​អញ្ជើញ​សិស្សសាលា​“សុវណ្ណ​ភូមិ​” ២​នាក់ ដែល​វាយ​គ្នា​បង្ហោះ​វី​ដេ​អូ​លើស​ណ្តា​ញ​សង្គម មក​សម្របសម្រួល​សុំ​ទោស

(ភ្នំពេញ) ៖ អា​ព្យាបាល និង​ក្មេង​សិស្សសាលា “​សុវណ្ណ​ភូមិ​” ០២​ នាក់ ដែល​បាន​វាយ​គ្នា ហើយ​ថត​វី​ដេ​អូ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែទី​១ និង​នគរបាល​ខណ្ឌឫ​ស្សី​កែវ កោះ​អញ្ជើញ​មក​សម្របសម្រួល និង​ឱ្យ​ក្មេង​ស្រី​បង្ក សុំ​ទោស​ជា​សាធារណៈ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នេះ​បើ​តាម សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។


តាម​សេចក្តី​បំភ្លឺ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បានឃើញ​ព័ត៌មាន​មាន​ករណី​ទំនាស់​បន្តិច​ប​ន្ទួ​ចរ​វាង​សិស្ស និង​សិស្សក្នុង​សាលារៀនរួច​មក នៅ​ថៃ្ង​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ ១៤ ​៖ ៣០ ​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សងែ្ក​១ បាន​អញ្ជើញ​អាណាព្យាបាល​សិស្ស​ទាំង​សងខាង ដើម្បី​សាកសួរ ។

ដោយ​មានការ​សម្របសម្រួល​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សងែ្ក​១ ខាង​អាណាព្យាបាល​ក្មេង​បង្ក និង​ក្មេង​ស្រី​បង្ក បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ និង​សុំ​ការ​អធ្យាស្រ័យ ពី​អាណាព្យាបាល​ខាង​ក្មេង​រង​គ្រោះ​ ។ ភាគី​ទាំង​ពីរ ក៏​មានការ​យោគយល់ និង​អធ្យាស្រ័យ​គ្នា និង​ដោយ​យោង​ក្មេង​បង្ក នៅ​អនីតិជន និង​នៅ​កំពុង​សិក្សា​ផង​នោះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា មិន​ឱ្យ​មាន​ករណី​អំពើ​ហិ​ង្សា​បន្ត​ទៀត​នោះ​ទេ និង​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឱ្យ​អាណាព្យាបាល​អប់រំ​បន្ត ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ ១២ ​៖ ៣០ ​នាទីថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ មាន​ករណី​សិស្ស សាលា​សុវណ្ណ​ភូមិ ០២ ​នាក់ មាន​ទំនាស់​គ្នានៅ​ក្នុង​សាលា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៩០៧ ក្រុម​ទី​១៤ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫ​ស្សី​កែវ ។

នៅ​ក្នុង​ទំនាស់​គ្នា​នេះ ក្មេង​ស្រី​បង្ក​ អាយុ​ ១៤ ​ឆ្នាំ បាន​វាយ​ទៅ​លើ ក្មេង​ស្រី​ អាយុ​ ១៣​ ឆ្នាំ ជា​ច្រើន​ដៃ ហើយ​អោយ​សុំ​ទោស ។ ​ទន្ទឹម​នោះ ក៏​បាន​ថត​បង្ហោះ និង​មានការ​ចែករំលែក​បន្ត​គ្នា​នៅ​ក្នុង​បណ្តាញ ក៏​ត្រូវ​បាន​សមត្ថកិច្ច អញ្ជើញ​មក​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង​តែ​ម្តង ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages