ឃាត់ខ្លួនអ្នកកាសែត ០៤ នាក់ នៅខេត្តមណ្ឌលគិរី ០៣ នាក់អាចធ្វើការអប់រំ ខណៈ ០១ នាក់ទៀត អាចប្រឈមផ្លូវច្បាប់ពាក់ព័ន្ធការក្លែងប័ណ្ណព័ត៌មាន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 24, 2023

ឃាត់ខ្លួនអ្នកកាសែត ០៤ នាក់ នៅខេត្តមណ្ឌលគិរី ០៣ នាក់អាចធ្វើការអប់រំ ខណៈ ០១ នាក់ទៀត អាចប្រឈមផ្លូវច្បាប់ពាក់ព័ន្ធការក្លែងប័ណ្ណព័ត៌មាន

(មណ្ឌលគិរី) ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន ០៤ នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ដើម្បីយកមកសួរនាំពាក់ព័ន្ធចូលក្នុងក្រុមហ៊ុនរ៉ែមាសមួយកន្លែងនៅចំណុចអូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយគ្មានការអនុញ្ញាត ។

បើតាមប្រភពបាននិយាយថា ការឃាត់ខ្លួនអ្នកកាសែតទាំង ០៤ នាក់ខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីខាងក្រុមហ៊ុនរ៉ែមាស ថា មានអ្នកកាសែតចូលក្នុងទីតាំងដីក្រុមហ៊ុនគ្មានការអនុញ្ញាត និងបានទារលុយពីក្រុមហ៊ុន ។

ចំពោះអ្នកកាសែតទាំង០៤នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១. ឈ្មោះ ឯម សុវិសេដ្ឋ អាយុ ៣៦ ឆ្នាំ ប្រកបអាជីវកម្ម ចាងហ្វាងគេហទំព័រ www.cpnnews.net សញ្ជាតិខ្មែរ អាសយដ្ឋានភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២. ឈ្មោះ ស្រ៊ន់ រ៉ាវ៉ាន់ អាយុ ៣៣ ឆ្នាំ ប្រកបអាជីវកម្ម ជំនួយការណ៍ផ្ទាល់ចាងហ្វាងគេហទំព័រ www.cpnnews.net សញ្ជាតិខ្មែរ អាសយដ្ឋានភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣. ឈ្មោះ ថុង គីមងួន អាយុ ៤៣ ឆ្នាំ សញ្ជាតិខ្មែរ ប្រកបអាជីវកម្ម ចាងហ្វាង www.pcntvonline.com អាសយដ្ឋានភូមិវត្តរំដួល សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៤. ឈ្មោះ សំ សីហា អាយុ ៣៧ ឆ្នាំ សញ្ជាតិខ្មែរ ប្រកបអាជីវកម្ម ចាងហ្វាងការផ្សាយគេហទំព័រ www.ammhotnews.com អាសយដ្ឋានភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

បើតាមលោកវរសេនីយ៍ឯក វ៉ាន់ ដានីន ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ បានបង្ហើបប្រាប់អ្នកកាសែតថា អ្នកកាសែតទាំង ០៤ នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ០៣ នាក់ អាចគ្រាន់ធ្វើអប់រំ និងឱ្យធ្វើកិច្ចសន្យា រីឯ ០១ នាក់ទៀត អាចប្រឈមផ្លូវច្បាប់ពាក់ព័ន្ធការក្លែងប័ណ្ណព័ត៌មាន ។

បើតាមសេចក្តីរាយការណ៍មុននេះបន្តិច អ្នកកាសែតទាំង ០៤ នាក់នោះ ត្រូវបានសមត្ថកិច្ចសម្រេចធ្វើការឃុំខ្លួនក្រោមបទចោទប្រកាន់ កំហែងទារប្រាក់ និងប្រើប្រាស់ប័ណ្ណក្លែងក្លាយ ។

សូមរម្លឹកថាថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការពង្រឹងគុណភាព និងសមត្ថភាពរបស់ខ្លួន ដោយប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages