អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញ ខណ:ពេលនេះជំនន់ទឹកភ្លៀង បានស្រកផុតអស់ហើយ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, October 22, 2023

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញ ខណ:ពេលនេះជំនន់ទឹកភ្លៀង បានស្រកផុតអស់ហើយ

(ពោធិ៍សាត់) ៖ អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានសំណូមពរចំពោះប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ត្រូវខិតខំដាំដុះឡើងវិញនូវដំណាំរួមផ្សំផ្សេងៗ ខណ:ពេលនេះទឹកបានស្រកចុះជាបន្តបន្ទាប់ ហើយភូមិឃុំខ្លះអាចធ្វើការដាំដុះវិញបាន ឯភូមិឃុំមួយទៀត មិនទាន់អំណោយផលល្អនៅឡើយ ។


លោកអភិបាលខេត្ត បានសំណូមពរបែបនេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ទឹកជំនន់កន្លងទៅថ្មីនេះ នៅក្រុងពោធិ៍សាត់ចំនួន ២.៣០៥ គ្រួសារ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ។

លោកអភិបាលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋឱ្យដឹងផងដែរថា ស្ថានភាពជំនន់ទឹកភ្លៀងនេះមានឥទ្ធិពលធ្ងន់ធ្ងរមកលើស្រុកចំនួន ០៣ និងក្រុង ០១ នៃខេត្តពោធិ៍សាត់ ក្នុងនោះមាន៖ ស្រុកវាលវែង ភ្នំក្រវ៉ាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បណ្ដាលឱ្យដំណាំស្រូវស្រែ ចម្ការប្រជាកសិករជាច្រើនហិកតារងផលប៉ះពាល់ និងខូចខាតព្រមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ និងស្ពានរងការប៉ះពាល់ និងខូចខាត់ជាអន្លើៗផងដែរ ។

ចំពោះសកម្មភាពនៃការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋយើងវិញ ពិសេសនៅតំបន់ព្រៃភ្នំ និងទំបន់ងាយរងគ្រោះក្រោមកិច្ចដឹកនាំរបស់លោកផ្ទាល់បានណែនាំឱ្យអាជ្ញាធរតាមបណ្តាភូមិ ឃុំ ស្រុក ក្រុងដែលរងការប៉ះពាល់ទាំងអស់ ព្រមទាំងកងកម្លាំងទាំងបី និងមន្ត្រីរាជការគ្រប់អង្គភាព និងស្ថាប័ន្តយកអស់មធ្យោបាយ និងកម្លាំងកាយចិត្តជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលលសុវត្ថិភាព ដោះស្រាយបញ្ហាស្បៀងអាហារបន្ទាន់គឺពុំមានប្រជាពលរដ្ឋយើងណាម្នាក់គ្រោះថ្នាក់អាយុជីវិតនោះឡើយ ហើយមកដល់ពេលនេះស្ថានភាពបានវិញត្រឡប់ទៅរកភាពល្អប្រសើរវិញហើយ តែសូមឱ្យប្រជាពលកុំធ្វេសប្រហ័សចំពោះអាកាសធាតុបច្ចុប្បន្ននេះ ។

លោកបានជម្រាបជូនថា ចំពោះអំណោយដែលបានចែកជូននេះបានមកពីគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ដោះស្រាយឆ្លើយតបចំពោះទុកលំបាកប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត សូមឱ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារត្រូវចូលរួមសម្អាតអនាម័យ បរិស្ថានវិញផ្ទះដើម្បីលើកកម្ពស់សោភ័ណ្ឌភាពនិងសុខមាលភាពយើងទាំងអស់គ្នា ។ ទន្ទឹមនេះត្រូវជួយអប់រំកូន ចៅ ក្មួយ ឱ្យជៀសផុតពីគ្រឿងញៀន ពីក្មេងពាល និងត្រូវជំរុញឱ្យទៅសិក្សារៀនសូត្រគ្រប់ៗគ្នា ។ ត្រូវរួមគ្នាលុបបំបាត់អំហិង្សាក្នុងគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា ។

ចំពោះអំណោយដែលបានចែកជូនក្នុង ០១ គ្រួសារ ទទួលបានអង្ករចំនួន ២៥គ.ក មី ០១ កេស ត្រីខ ០១ យូរ ទឹកត្រី ០១ យួរ និងទឹកបរិសុទ្ធចំនួន ០១ កេស ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages