សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣បានចុះបង្ក្រាបបទល្មើសនេសាទការដាក់របាំងលបស្បៃមុងខុសច្បាប់ចំនួន២១កន្លែងនៅក្នុងភូមិសាស្ត្រឃុំព្រៃគីរីជើង ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ លាងហួរ បានឲ្យដឹងថាសមត្ថកិច្ចចម្រុះដែលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងថ្ងៃនេះសរុបមានចំនួន២៧នាក់ មានមធ្យោបាយបាឡាស្មាច់ចំនួន ៩ គ្រឿង។ ក្នុងនោះមានមន្ត្រីជលផលខណ្ឌ ផ្នែក និងសង្កាត់សរុបចំនួន ១២ នាក់ មានបាស្មាច់ ៥ គ្រឿង។
មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តចំនួន៤នាក់មានបាស្មាច់១គ្រឿង, សហគមន៍នេសាទចំនួន១១នាក់មានបាស្មាច់ចំនួន៤គ្រឿង។ កិច្ចការនេះបានចុះបង្ក្រាបនៅចំណុចកំពង់អួរ បឹងដា បឹងកណ្ដឹង ស្រះហីង ស្ថិតនៅក្នុងឃុំព្រៃគ្រីជើង ស្រុកជនគិរី។
ជាលទ្ធផលសមត្ថកិច្ចយើងបានចុះរុះរើកាប់បំផ្លាញ និងប្រមូលយកមកដុតចោលនៅរបាំងស្បៃមុងចំនួន ២១ កន្លែងមានប្រវែង ១.១៥០ ម៉ែត្រ លបលូចំនួន២៤ មាត់ បង្គោល៣៥០ដើម និងចាក់លេងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ៨០ គីឡូផងដែរ។
លោក ប្រាក់ លាងហួរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផ្ដល់សមត្ថកិច្ចនគរបាលខេត្ត និងបងប្អូនសហគមន៍នេសាទដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចលើនេះ។
លោកក៏បានផ្តាំផ្ញើដល់មន្ត្រីសង្កាត់នេសាទឆ្កោក មន្ត្រីជលផលផ្នែកកំពុងប្រាសាទ និងខណ្ឌរដ្ឋបាលផលកំពង់ឆ្នាំងត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទឲ្យបានជាប្រចាំដោយមិនត្រូវឲ្យកើតមានបទល្មើសនេសាទច្រើនយ៉ាងអនាធិបតេយ្យនោះឡើយ។
លោកក៏បានសំណូមពរដល់ប្រជានេសាទទាំងអស់សូមកុំធ្វើការនេសាទដោយប្រើឧបករណ៍ស្បៃមុងខុសច្បាប់ និងដាក់របាំងលោកវែងៗឲ្យសោះ។ ពីព្រោះចាប់ពីពេលនេះទៅសមត្ថកិច្ច និងចុះបង្ក្រាបជាប្រចាំដោយមិនយោគយល់អនុគ្រោះចំពោះបទល្មើសនេសាទដែលបានធ្វើការនេសាទខុសច្បាប់នោះឡើយ៕
Friday, October 27, 2023
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
បង្ក្រាបបទល្មើសនេសាទ បំផ្លាញរបាំងស្បៃចោលជាង ១ ពាន់ម៉ែត្រនៅខេត្តកំពង់ឆ្នាំង
បង្ក្រាបបទល្មើសនេសាទ បំផ្លាញរបាំងស្បៃចោលជាង ១ ពាន់ម៉ែត្រនៅខេត្តកំពង់ឆ្នាំង
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment