មន្ត្រីណែនាំឱ្យត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត នៅខេត្តកំពង់ស្ពឺ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 31, 2023

មន្ត្រីណែនាំឱ្យត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ) ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានណែនាំដល់មន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ ឱ្យត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ដើម្បីធានាការរក្សាទឹកស្តុកទុកក្នុងអាងឱ្យបានគ្រប់គ្រាន់នារដូវប្រាំង។

លោក ថោ ជេដ្ឋា បានធ្វើការណែនាំដូចនេះ ពេលចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត និងប្រព័ន្ធធារាសាស្ត្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ លោកបានលើកឡើងថា ស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកស្តុកទុកក្នុងអាង និងត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងអង្គការ JICA មន្ត្រីបច្ចេកទេស លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោមជំនួយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងនឹងបើកការដ្ឋានក្នុងឆ្នាំ២០២៤ មានប្រឡាយមេខាងជើងប្រវែង ១១គីឡូម៉ែត្រ និងប្រឡាយមេខាងត្បូងប្រវែង ១២គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាសំណង់ស្ទាក់បែងចែកទឹកទៅប្រឡាយមេខាងជើងប្រវែង ២០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល មានផ្ទៃដីស្រោចស្រពប្រមាណ ៤ ០០០ហិកតា និងប្រឡាយមេខាងត្បូងប្រវែង ៤៥គីឡូម៉ែត្រ មានផ្ទៃដីស្រោចស្រពប្រមាណជាង ១០ ០០០ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងមួយផ្នែកនៃខេត្តកណ្តាល៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages