(ស្ទឹងត្រែង) ៖ លោក អ៊ន់ បោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានធ្វើការអំពាវនាវដល់អ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍ភ្នំជម្រកសត្វ សូមមេត្តាចូលរួមជួយវេចខ្ចប់កាកសំណល់ ដែលយកមកតាមខ្លួន ទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសដាក់ចូលក្នុងធុងសំរាម ចៀសវាងធ្វើឱ្យទីនេះប្រែក្លាយជាកន្លែងអាប់អួរ ស្មោកគ្រោក មិនមានអនាម័យទៅវិញ ។
លោកអ៊ន់ បោសឿន បានឱ្យដឹងថា ខែតុលា ឆ្នាំ២០២៣នេះ “ខ្ញុំសូមអំពាវនាវឱ្យបងប្អូនចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីធ្វើឱ្យទីនេះមានអនាម័យល្អ មានបរិយាកាសល្អ មានខ្យល់ធម្មជាតិបរិសុទ្ធ ដែលញាំងអារម្មណ៍អ្នកដែលមកលេងកំសាន្ត រឹងរឹតតែសប្បាយរីករាយបន្ថែមទៀត “ ។
លោកបានបន្តថា ចំពោះបងប្អូនដែលធ្វើដំណើរឡើងភ្នំ ឬធ្វើដំណើរលើស្ពានតឿចូលព្រៃមើលសត្វ ដែលមានកញ្ចប់បាយ និងដបទឹកក្នុងដៃ សូមយកទៅបោះចូលក្នុងធុងសំរាម ឬកន្លែងសមរមបំផុត ក្រោយពីទទួលទានរួច ។
ក្នុងដំណើរទស្សនៈកិច្ចខាងលើនោះផងដែរ លោក ញ៉ែម សារី អភិបាលរងខេត្ត ក៏បានស្នើសុំគម្រោងកញ្ចប់ថវិការពីអង្គការស្វិសខាន់ថាក់ដែលជាអ្នករួមដំណើរធ្វើទស្សនៈ ឱ្យជួយឧបត្ថមលើគម្រោងណាមួយលើវិស័យទេសចរណ៍ ដើម្បីធ្វើឱ្យតំបន់នេះមានសក្កដានុពលយូរអង្វែងបន្ថែមទៀត លើវិស័យទេសរណ៍ ។
សូមបញ្ជាក់បន្ថែមថា តំបន់អេកូទេសចរណ៍ភ្នំជម្រកសត្វ មានផ្ទៃដីជិត ០៤ ពាន់ហិកតា ដែលស្ថិតនៅក្នុងភូមុឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ វាចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង ។ តំបន់អេកូទេសចរណ៍ភ្នំជម្រកសត្វ អ្នកទេសចរអាចមកលេងកម្សាន្តផង និងដើរទស្សនាព្រៃឈើ សត្វព្រៃ ល្អាង រូងភ្នំ និងងូតទឹកលេងយ៉ាងសប្បាយរីករាយថែមទៀត ៕
Sunday, October 22, 2023
ទំព័រដើម
ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង អំពាវនាវភ្ញៀវទេសចរជួយចូលរួមសម្អាតបរិស្ថាន ខណៈមកលេងភ្នំជម្រកសត្វ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង អំពាវនាវភ្ញៀវទេសចរជួយចូលរួមសម្អាតបរិស្ថាន ខណៈមកលេងភ្នំជម្រកសត្វ
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment