(ក្រចេះ) ៖ ប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច និងមួយចំនួនទៀត មកពីមូលដ្ឋានស្រុកផ្សេងៗនៅក្នុងខេត្តក្រចេះ បានចាញ់បោកមេខ្យល់ ដើរគៀងគរ និងប្រមូលយកលុយពីពួកគាត់ដើម្បីផ្ដល់ដីកម្មសិទ្ធិនៅលើទីតាំងដីក្រុមហ៊ុន (ញ៉ូឡាយ) ដែលជាក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចមួយទទួលបានការវិនិយោគពីរាជរដ្ឋាភិបាលស្របច្បាប់ ។
ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានទៅសង់រោងស្នាក់នៅលើដី របស់ក្រុមហ៊ុនខាងលើ តាមការគៀងគរ និងញុះញង់ពីក្រុមមេខ្យល់ ថាអាជ្ញាធរនឹងបែងចែកដីជូនពួកគាត់នៅទីតាំងដីនោះ ។
ជាក់ស្ដែងថ្មីៗនេះ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានដឹកនាំកងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ទៅទន្រ្ទានយកដីរបស់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
តាមការបញ្ជាក់ពីអាជ្ញាធរថា ពលរដ្ឋចំនួន ១០៥ នាក់ ស្មើរនឹង ៧៣ គ្រួសារ បានចាញ់បោកមេខ្យល់គៀងគរឱ្យពួកគាត់ទៅចាប់ដីរបស់ក្រុមហ៊ុនធ្វើជាកម្មសិទ្ធរបស់ខ្លួន ។
ក្រោយពីទទួលបានការណែនាំពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយប្រើពេលជិត ០២ ម៉ោង បងប្អូនប្រជាពលរដ្ឋទាំងអស់ក៏បានយល់ព្រម និងនាំគ្នារុះរើរោងរៀងៗខ្លួនហើយនាំគ្នាត្រឡប់ទៅលំនៅឋានវិញ ៕
Sunday, October 29, 2023
ទំព័រដើម
Unlabelled
ពលរដ្ឋប្រមាណជាង ១០០នាក់ ចាញ់បោកមេខ្យល់ បានទៅទន្រ្ទានដីរបស់ក្រុមហ៊ុនមួយកន្លែងនៅស្រុកអូរគ្រៀងសែនជ័យ ធ្វើជាសម្បត្តិផ្ទាល់ខ្លួន
ពលរដ្ឋប្រមាណជាង ១០០នាក់ ចាញ់បោកមេខ្យល់ បានទៅទន្រ្ទានដីរបស់ក្រុមហ៊ុនមួយកន្លែងនៅស្រុកអូរគ្រៀងសែនជ័យ ធ្វើជាសម្បត្តិផ្ទាល់ខ្លួន
Share This
About Admin Post
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment