(បាត់ដំបង) ៖ ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ជាង ១០ គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបបានទាន់ពេលវេលា ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ផងដែរ ខណៈដែលពួកគេកំពុងដឹកជញ្ជូនថ្នាំញៀនទាំងនេះតាមរថយន្តតាមផ្លូវជាតិលេខ៥ ។
កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ គឺបានធ្វើឡើងនៅវេលាម៉ោង ០៦ ៖ ១៥ នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅលើកំណត់ផ្លូវជាលេខ៥ ត្រង់ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀន តាមរយៈរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-9869 ត្រូវបានកម្លាំងស្ទាក់ឃាត់ជាប់ នៅចំណុចខាងលើដែលមានជនសង្ស័យចំនួន ០២ នាក់ គឺមានឈ្មោះ ប៊ូ សុផាត ហៅហ៊ុល ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងឈ្មោះ លី ធារិទ្ធ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៥ កញ្ចប់សរុបទម្ងន់ ១០,៣៣៤.៦០ ក្រាម រួមជាមួយនឹងទូរសព្ទដៃចំនួន ០២ គ្រឿងផងដែរ ។
No comments:
Post a Comment