(បាត់ដំបង) ៖ ផ្ទះថ្មី ០១ ខ្នង មានទំហំ ៤.៤០ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសី មានបន្ទប់ទឹកមួយខាងក្រោយផ្ទះ តសំយ៉ាបខាងមុខ ២.៥ ម៉ែត្រ ចំណាយអស់ថវិកាក្នុងការសាងសង់ចំនួន ៥.៥៥០ ដុល្លារ សហរដ្ឋអាមេរិក ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអ្នកស្រី អ៊ុន ឈឿន អាយុ ៥៨ ឆ្នាំ ដែលជាស្រ្តីមេម៉ាយកូនច្រើនក្នុងបន្ទុក ចំនួន ០៧ នាក់ កំពុងរស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ ជាក់ស្តែងនៅថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីការលំបាកខ្វះខាត សម្តេចត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារនាំយកនូវគ្រឿងឧបភោគ បរិភោគ ដើម្បីជួយសម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលនេះបញ្ជាក់ឱ្យឃើញពីវប្បធម៌នៃការចែករំលែក ដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋយើង ។
ក្នុងឱកាសនោះដែរ លោក បានសម្តែងនូវការចូលរួមត្រេកអរចំពោះគ្រួសារអ្នកស្រី អ៊ុន ឈឿន ដែលទើបតែទទួលបានផ្ទះថ្មី ដ៏សែនកក់ក្ដៅសម្រាប់ជាទីជម្រក ក្នុងការរស់នៅ ហើយលោកប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់អ្នកស្រី និងប្រជាពលរដ្ឋរស់នៅជិតខាង ដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះនេះដែរ សូមថែរក្សាសុខភាពខ្លួន ប្រសិនបើមានក្រុមគ្រួសារ ឬកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ដែលនៅជិតបំផុត ហើយសំខាន់ជាងនេះទៀតនោះគឺសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះកុំបណ្តោយឱ្យលេងទឹកនៅតាមស្ទឹង បឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងការកើតឡើងនូវហានិភ័យ ដោយប្រការអាក្រក់ណាមួយចំពោះកូន ចៅ និងក្រុមគ្រួសាររបស់ខ្លួនហើយក៏សូមបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើងព្រមទាំងធ្វើការដាំដុះដំណាំរួមផ្សំ ជុំវិញផ្ទះ ជាជាងទុកដីឱ្យនៅទំនេរចោលឥតប្រយោជន៍ ដើម្បីបង្កើននូវកម្រិតជីវភាពក្នុងគ្រួសារផង និងកាត់បន្ថយការចំណាយផង ហើយត្រូវប្រកាន់យកនូវអនាម័យល្អ ទទួលទានស្អាត ផឹកស្អាត និងរស់នៅស្អាត មិនតែប៉ុណ្ណោះសូមធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅដ្ឋាន ដើម្បីលុបបំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមមកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ ។
សូមបញ្ជាក់ថា ក្រៅពីការប្រគល់ផ្ទះថ្មីមួយខ្នងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ជូននូវអំណោយមួយចំនួនទៀតរួមមាន អង្ករ ១០០ គីឡូក្រាម, មី ០៥ កេស, ទឹកត្រី ០៥ យួរ, ទឹកស៊ីអ៊ីវ ០៥ យួរ, ត្រីខ ៥០ កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួន ដោយឡែក លោកយាយ លោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅជិតខាងចំនួន ៣០ នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥ គីឡូក្រាម, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ទឹកបរិសុទ្ធ ០១ កេស និងថវិកាមួយចំនួនផងដែរ ។
អ្នកស្រី អ៊ុន ឈឿន ក៏បានបង្ហាញពីសេចក្ដីរំភើបរីករាយឥតឧបមា ក្រោយពេលទទួលបានផ្ទះថ្មី ០១ ខ្នង លេខរៀងទី១០ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងផងដែរ ៕
Wednesday, October 18, 2023
ទំព័រដើម
ព័ត៌មានជាតិ
ស្រ្តីមេម៉ាយ មានកូន ៧នាក់ក្នុងបន្ទុក នៅស្រុកសង្កែ ទទួលបានផ្ទះថ្មី ១ខ្នង ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
ស្រ្តីមេម៉ាយ មានកូន ៧នាក់ក្នុងបន្ទុក នៅស្រុកសង្កែ ទទួលបានផ្ទះថ្មី ១ខ្នង ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment