ក្រសួងអប់រំ កំណត់មណ្ឌលកំណែនៃការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, October 12, 2023

ក្រសួងអប់រំ កំណត់មណ្ឌលកំណែនៃការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣

(ភ្នំពេញ) ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស ស្តីពីកំណត់មណ្ឌលកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ ។

​រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា​ មណ្ឌលកំណែ៖ វិទ្យាល័យព្រះស៊ីសុវត្ថិ (មុខវិជ្ជា អក្សរសាស្ត្រខ្មែរ) មាន ២២៧ មណ្ឌល ៥ ៦១៥ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១ ៦៩២ បន្ទប់ និងថ្នាក់៖វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់ ។

ចំណែកមណ្ឌលកំណែ វិទ្យាល័យបាក់ទូក (មុខវិជ្ជា គណិតវិទ្យា) មាន ២២៧ មណ្ឌល ៥ ៦១៥ បន្ទប់ ក្នុងនោះថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១ ៦៩២ បន្ទប់ និង ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់។ រីឯមណ្ឌលកំណែ៖ វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ (មុខវិជ្ជា ប្រវត្តិវិទ្យា) មាន ២២៧ មណ្ឌល ៥ ៦១៥ បន្ទប់ ក្នុងនោះថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១ ៦៩២ បន្ទប់ និង ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់ ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ដថា មណ្ឌលកំណែ វិទ្យាល័យជាស៊ីមសន្ធរម៉ុក (មុខវិជ្ជ ភាសាបរទេស) មាន ២២៧ មណ្ឌល ៥ ៦១៥ បន្ទប់ ក្នុងនោះថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១ ៦៩២ បន្ទប់ និងងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣៩២៣ បន្ទប់ ។ រីឯមណ្ឌលកំណែ៖ អនុវិទ្យាល័យចតុមុខ (មុខវិជ្ជា រូបវិទ្យា)មាន ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១៦៩២ បន្ទប់ ។ ចំណែក មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង(មុខវិជ្ជ គីមីវិទ្យា)មាន ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១៦៩២ បន្ទប់ ។

៧-មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក (មុខវិជា្ជ ជីវវិទ្យា) មាន ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១ ៦៩២ បន្ទប់។ ហើយមណ្ឌលកំណែ៖ សាលាបឋមសិក្សាសន្ធរម៉ុក (មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា) មាន ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់។ និងមណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ (មុខវិជ្ជា ភូមិវិទ្យា)មាន ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់។ ហើយនិង មណ្ឌលកំណែ វិទ្យាល័យទួលទំពូង (មុខវិជ្ជ ផនដី និងបរិស្ថានវិទ្យា) មាន ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់ ។

ជាមួយគ្នានេះ ​រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងនាយក នាយិកាគ្រឹះស្ថានសិក្សាដែលត្រូវយកធ្វើជា មណ្ឌលកំណែ មានភារកិច្ចរៀបចំមណ្ឌលកំណែ និងសម្ភារចាំបាច់សម្រាប់ការប្រព្រឹត្តទៅនៃដំណើរការកំណែ ឱ្យហើយ ស្រេចមុនចាប់ផ្ដើមដំណើរការកំណែ ។

ចំណែកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមណ្ឌលកំណែឱ្យហើយស្រេចមុនចាប់ផ្ដើមដំណើរការកំណែ ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages