ដឹងមូលហេតុហើយ! បុរសម្នាក់ ត្រូវគេប្រទះឃើញស្លាប់ សង្ស័យលោតសម្លាប់ខ្លួន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, October 19, 2023

ដឹងមូលហេតុហើយ! បុរសម្នាក់ ត្រូវគេប្រទះឃើញស្លាប់ សង្ស័យលោតសម្លាប់ខ្លួន

(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បុរសម្នាក់វ័យកណ្តាលម្នាក់ ត្រូវបានកូនប្រុសប្រទះឃើញស្លាប់ហើយសង្ស័យថា គាត់បានលោតសម្លាប់ខ្លួនពីលើជាន់ទី៣ បន្ទាប់ពីជំងឺសរសៃប្រសាទបានរើឡើង នៅខាងក្រោយវត្តសំរោងអណ្តែត ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពបុរសជនរងគ្រោះមានឈ្មោះ យឿ យឿន អាយុ ៤៧ឆ្នាំ ជាអ្នកបើកបររថយន្ត មានស្រុកកំណើត ភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ រមាហែក ស្វាយរៀង ។

កូនប្រុសសពជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទូរសព្ទទៅឪពុក ក្នុងគោលបំណងដើម្បីសួរនាំរថយន្ត ប្រុងយកទៅដឹកទំនិញ តែទូរសព្ទចូលមិនលើក ក៏បានធ្វើដំណើរទៅផ្ទះឪពុកស្នាក់នៅជាមួយថៅកែក្រណាត់ និងបានដើររកស្រាប់តែប្រទះឃើញ ឪពុកដេកនៅក្នុងដីឡូតិ៍ក្បែរជញ្ជាំងផ្ទះផ្នែកខាងត្បូងរួចក៏បានបីយកចេញមកមុខផ្ទះ ដើម្បីទាក់ទងរថយន្តសាមុយ ប្រុងបញ្ជូនទៅសង្គ្រោះតែគ្រូពេទ្យ ថា ស្លាប់បាត់ទៅហើយ ។

តាមកូនប្រុសរូបនោះបានឱ្យដឹងទៀតថា ឪពុករបស់ខ្លួន មានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ ។ រយៈពេលចុងក្រោយគាត់លេបថ្នាំបានធូរស្រាល តែនៅថ្ងៃបុណ្យភ្ជុំបិណ្ឌបានទៅលេងស្រុកផឹកស្រា និងបានត្រឡប់មកភ្នំពេញវិញបាន ០១ថ្ងៃ ។ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឪពុកចេះតែឈឺក្បាល ក៏បានទិញថ្នាំចំនួន ០២បន្ទះ ទុកលេបបណ្តោះអាសន្នទម្រាំបានទៅពេទ្យបើកថ្នាំសរសៃប្រសាទ ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages