សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 3, 2023

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា

(ភ្នំពេញ) ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និង លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៤រោច ខែភទ្របទ បានអញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។


ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោចខែភទ្របទ ដល់ថ្ងៃ១៤រោច ខែភទ្របទ។ បុណ្យកាន់បិណ្ឌ ជាពិធីដែលពុទ្ធបរិស័ទ ធ្វើឡើងតាំងពីថ្ងៃ១រោចដល់ថ្ងៃ ១៤រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់ បរលោក ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នក មានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ តែងបាននាំយកទេយ្យទានផ្សេងៗបាយ-សម្លរទៅប្រគេនព្រះសង្ឃ និងពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ដែលជាពុទ្ធសាសនិករូបបត្ថម្ភ ក៏តែងតែដឹកនាំកូន ចៅ មកប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នៅ វត្តក្រពើហា ជារៀងរាល់ឆ្នាំ តាមគន្លងព្រះពុទ្ធសាសនា ដែលជាប្រពៃណីខ្មែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងលោក វង សូតនិងពុទ្ធបរិស័ទបាន ឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននាឱកាសនេះ ប្រគេននិងជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បុព្វការីជនញាតិ សន្តាន និងបងប្អូនជនជាតិគ្រប់រូប ដែលបានទទួលមរណកាល សូមទទួលបុណ្យកុសលគ្រប់ៗគ្នានិងទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះ តែពុទ្ធពរទំាងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages