ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ ទឹកភ្លៀងជាង១០០០គ្រួសារ នៅស្រុកកណ្តៀង ទទួលបានប្រព័ន្ធស្បៀង​បម្រុងរបស់រាជ​រដ្ឋាភិបាល​កម្ពុជា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ ទឹកភ្លៀងជាង១០០០គ្រួសារ នៅស្រុកកណ្តៀង ទទួលបានប្រព័ន្ធស្បៀង​បម្រុងរបស់រាជ​រដ្ឋាភិបាល​កម្ពុជា

(ពោធិ៍សាត់) ៖ នារសៀលថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០២៣ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការ​​គ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកស្បៀងសង្គ្រោះរបស់រាជរដ្ឋាភិបាល​តាម​រយៈ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១០៩៣គ្រួសារ មកពីឃុំចំនួនប្រាំបីឃុំ ក្នុងស្រុកកណ្តៀង ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងទឹកសុទ្ធមួយកេស ។


ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករ ខណៈពេលដែលលោក និងលោកទេសរដ្ឋមន្តី្រ គន់ គីម អនុប្រធានទី១​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារដើម្បីពិនិត្យលើស្ថានភាព នៃទំហំផលប៉ះពាល់ខូចខាតជាក់ស្ដែងនាពេលកន្លងទៅ ។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ស្រុកកណ្តៀងបានទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀងនៅ ថ្ងៃទី២៩-៣០ ខែកញ្ញា ធ្វើឱ្យមានការប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ភូមិដ្ឋាន និងផលដំណាំចំនួន ០៦ឃុំ ស្មើ ៤៨ភូមិ ប្រជាពលរដ្ឋ ១៦០១គ្រួសារ ជម្លៀសមនុស្ស ០៦គ្រួសារ ស្រូវ ៤០០០ហិកតា ក្នុងនោះខូចអស់ ១២៥ហិកតា ដាច់ផ្លូវប្រវែង ៦៥ម៉ែត្រ ទឹកលិចលើផ្លូវ​ប្រវែង​ ២៥គីឡូម៉ែត្រ ទឹកហូរច្រោះដាច់ជាង ០២គីឡូម៉ែត្រ ប៉ុន្តែមិនបណ្តាលឱ្យបាត់បង់អាយុជិវិតមនុស្សឡើយ ៕














No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages