កម្លាំងនគរបាលចរាចរណ៍ព្រះសីហនុ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 7, 2023

កម្លាំងនគរបាលចរាចរណ៍ព្រះសីហនុ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍

(ព្រះសីហនុ) ៖ កម្លាំងនគរបាលចរាចរណ៍ ចុះរិតបណ្តឹងច្បាប់ចរាចរណ៍គោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ។


លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួល ផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក​ បានដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចង្អុលបង្ហាញឲ្យកងកម្លាំងនគរបាលចរាចរណ៍ចុះរឹតបណ្តឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកពាក់ព័ន្ធការមិនពាក់មួកសុវត្ថិភាព ការបិទកញ្ចក់ពណ៌ខ្មៅ ការកែឆ្នៃយានយន្តខុសលក្ខណបច្ចេកទេស ការពិនិត្យជាតិអាល់កុល និងរកសារធាតុញឿនជាដើម ក្នុងឱកាសពិធីកាន់បិណ្ឌ ភ្ជំបិណ្ឌ។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា បានបញ្ជាក់ថា ក្នុងនាមស្នងការរងទទួលផែន សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងសហការជាមួយកងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះរិតបណ្តឹងច្បាប់ចរាចរណ៍មានដូចជា ការអប់រំ ផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា​ ប្រសិនបើយើងមានការធ្វេសប្រហែសក្នុងការបើកបរតែក្នុងមួយវិនាទីយើងអាចបាត់បង់អាយុជីវិត មានពិការភាព ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងមានវិបដិសារីដល់ក្រុមគ្រួសារ និងមានទុក្ខសោកខ្លួន និងដល់ជនរងគ្រោះផ្សេងទៀត។

លោកបានបន្តថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ គឺធ្វើដូចភ្លៀងរលឹមទាំងថ្ងៃ និងពេលយប់ ដោយចល័តកម្លាំងទៅតាមគោលដៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពិសេសក្នុងក្រុងព្រះសីហនុ ក្នុងនាមស្នងការរងនគរបាលខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ហើយការធ្វេសប្រហែស ជាពិសេសនៅពេលយប់ភាគច្រើនពួកគាត់មិនបានពាក់មួកសុវត្ថិភាពមានរហូតដល់ទៅ ៩០ភាគរយ ដូច្នេះយើងត្រូវតែចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយការចុះអនុវត្តច្បាប់ចរាចរណ៍នេះ មិនមែនយើងចង់ផាកពិន័យយកថវិកានោះទេ គឺចង់ឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងបង្ខំឲ្យបងប្អូនគោរពច្បាប់ចរាចរណ៍ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។

សូមរម្លឹកថា ក្នុងរយពេល ៩ខែ ដើមឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សអស់ជាង ៨០នាក់ នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះក៏មានជនបរទេសផងដែរ៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages