(កំពង់ឆ្នាំង) ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឱ្យមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរ នៅគ្រប់មូលដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ គ្រប់គ្រងមុខសញ្ញាក្រុមក្មេងទំនើង ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ណែនាំដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាយកទីចាត់ការ និងប្រធានអង្គភាពច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីមន្ត្រីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងជំរុញការដោះស្រាយជម្លោះដីធ្លី និងទំនាស់ក្រៅប្រព័ន្ធតុលាការ និងពន្លឿនការចេញប័ណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ) ជូនប្រជាពលរដ្ឋ ៕
Wednesday, October 18, 2023
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានសន្តិសុខសង្គម
អភិបាលខេត្តកំពង់ឆ្នាំង ណែនាំឱ្យសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាក្រុមក្មេងទំនើង បង្ក្រាបបទល្មើសនេសាទ និងការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ
អភិបាលខេត្តកំពង់ឆ្នាំង ណែនាំឱ្យសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាក្រុមក្មេងទំនើង បង្ក្រាបបទល្មើសនេសាទ និងការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment