ព័ត៌មានបឋម៖ ករណីឃាតកម្មអារ ក សម្លាប់ម្ដាយនិងកូនស្លាប់ពីរនាក់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, October 6, 2023

ព័ត៌មានបឋម៖ ករណីឃាតកម្មអារ ក សម្លាប់ម្ដាយនិងកូនស្លាប់ពីរនាក់

ជនរងគ្រោះជាម្ដាយ​ និងកូនតូច ត្រូវបានជនដៃដល់ដែលគេសង្ស័យថាជាប្ដីអារ-ក សម្លាប់នៅក្នុងផ្ទះដែលទំនងជាករណីភ្លើងប្រចណ្ឌ ។

ករណីនេះ បានបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ព័ត៌មានបឋមដែលក្រុមការងារទទួលបាន ជនរងគ្រោះជាម្ដាយ និងកូនអាយុប្រហែល ០៣ឆ្នាំ ត្រូវបានជនដៃដល់ដែលគេសង្ស័យថាជាប្ដីអារ-កសម្លាប់នៅក្នុងផ្ទះដាច់ក្បាលចេញពីដងខ្លួន ដែលប្រភពមួយចំនួនបង្ហើបថា អាចកើតចេញដោយសារភ្លើងប្រចណ្ឌ ខណៈជនដៃដល់កំពុងគេចខ្លួន ។

ទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះនៅឡើយទេ ខណៈដែលកម្លាំងជំនាញកំពុងចុះដល់ទីតាំងកើតហេតុដើម្បីពិនិត្យកោសល្យវិច័យនៅកន្លែងកើតហេតុ ៕












No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages