(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើក ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបកោះនរា-កោះពេជ្រជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែតុលា ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌ។
នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការ បណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ដែលស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក ខណ្ឌចំការមន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធបានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបកោះនរា កោះពេជ្រនេះ ក្នុងគោលបំណងសម្រួលចរាចរ ចំណាយពេលវេលាតិច និងចំណាយថវិកាតិច សម្រាប់ទៅលេងស្រុកកំណើត ជាពិសេសដើម្បីអបអរសាទរព្រះរាជបិធីបុណ្យអ៊ុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខបន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ។ ចំពោះការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាបថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំការឯកភាពពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង៨២៤ម៉ែត្រ ទទឹង២៤,៥០ម មាន៤គន្លង ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល ៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាន ៣៨លានដុល្លាត សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ស្ពាននេះដែរ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីច្បាអំពៅ ឆ្ពោះមកមជ្ឈមណ្ឌលកោះពេជ្រ និងមកកណ្តាក្រុងភ្នំពេញ ដែលកន្លងមកមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ បើទោះបីជាសាលារាជធានីភ្នំពេញ បានដាក់សាឡាងសម្រាប់ចំលងអ្នកដំណើរជាប់ការដ្ឋានស្ពាននេះរហូតដល់ទៅ៤គ្រឿងក៏ដោយ ក៏នៅតែមានការកកស្ទះដដែល។
ជាមួយគ្នានេះ ក៏អាចរំដោះចរាចរចេញពីរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១វិញ និងកាត់បន្ថយការកកស្ទះនៅផ្លូវព្រះមុន្នីវង្សបានមួយចំណែកធំផងដែរ៕
No comments:
Post a Comment